អន្តរជាតិ

ព្រឹទ្ធសមាជិកអាមេរិកម្នាក់គេចយករួចខ្លួនតែម្នាក់ឯងក្នុងសំណុំរឿងសូកប៉ាន់ដុំមាសនិងប្រាក់រាប់សិបម៉ឺនដុល្លារ

ប្រែសម្រួល៖ស-សម្បត្តិ
ប្តីប្រពន្ធទាំងពីរនាក់ជាសហចុងចោទពីបទទទួលសំណូករួមមានដុំមាសមានតម្លៃជាង ១៥០,០០០ ដុល្លារ និងសាច់ប្រាក់ចំនួន ៥៦៦,០០០ ដុល្លារ រួមទាំងរថយន្ត Mercedes-Benz ដែលអាចបំប្លែងបាន និងអំណោយដ៏ថ្លៃថ្លាផ្សេងៗទៀត ដើម្បីរត់ការជួយអ្នកជំនួញ Hana, Uribe និង Fred Daibes ឲ្យទទួលបានអាជ្ញាបណ្ណរកស៊ីនៅអាមេរិក។

ក្រសួងយុត្តិធម៌ក៏បានចោទប្រកាន់ថា Menendezes ដើរតួជាអន្តរការីឲ្យភ្នាក់ងារបរទេសក្នុងនាមរដ្ឋាភិបាលអេហ្ស៊ីប និងកាតា។

ឯកសារតុលាការក្នុងសំណុំរឿងពុករលួយសហព័ន្ធរបស់សមាជិកព្រឹទ្ធសភាបានបង្ហាញពីការសង្ស័យថាព្រឹទ្ធសមាជិក Bob Menendez (D-NJ) មកពីគណបក្សប្រជាធិបតេយ្យអាចប្រកែកយករួចខ្លួនថាប្រពន្ធរបស់គាត់ “បានផ្តល់ព័ត៌មានក្លែងក្លាយដល់់គាត់” ដែលធ្វើឲ្យគាត់ជឿលើនាងហើយនាំឲ្យគាត់គិតថាមិនមានអ្វីខុសច្បាប់ខណ:ដែលប្តីប្រពន្ធទាំងពីរនាក់នេះទទួលយកសំណូកដើម្បីជាការអនុគ្រោះផ្នែកនយោបាយ ។

ក្រុមអ្នកច្បាប់របស់សមាជិកព្រឹទ្ធសភាដែលជាសហចុងចោទក្នុងសំណុំរឿងទទួលសំណូកបានដាក់ចេញនូវយុទ្ធសាស្ត្រការពារក្តីដល់ព្រឹទ្ធសមាជិក Bob Menendez ដែលបក្សប្រជាធិបតេយ្យនៅ New Jersey Democrat អាចធ្វើចលនាទៅបានតាមរយ:កែប្រែនីតិវិធីកាលពីខែមករាដោយស្នើសុំបំបែកសំណុំរឿងរបស់គាត់ចេញពីសហចុងចោទដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ៏ដោយមានការផ្សព្វផ្សាយបន្តដោយស្ថាប័នសារព័ត៌មានជាងដប់ រួមទាំងសារព័ត៌មាន The Post ផងដែរ។

នៅក្នុងនីតិវិធីនេះ Menendez ស្នើឲ្យតុលាការសង្កាត់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក បំបែកសំណុំរឿងរបស់គាត់ចេញពីសហចុងចោទជាមួយប្រពន្ធរបស់គាត់គឺនាង Nadine ដោយសារតែគាត់អាចជាប់ “ទំនាក់ទំនងអាពាហ៍ពិពាហ៍” ដែលអាចនាំឲ្យគាត់ជាប់ពាក់ព័ន្ធក្នុងសំណុំរឿងដ៏អាស្រូវមួយនេះពីព្រោះប្រសិនបើគាត់អាចចាកចេញេពីសហចុងចោទនោះគឺគាត់ត្រូវបានចាត់ទុកថាជាអ្នកផ្តល់សក្ខីកម្មជាជំនួសវិញ ។

នៅក្នុងសេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា “មេធាវីការពារក្តីរបស់គាត់បានស្នើឲ្យសមាជិកព្រឹទ្ធសភា Menendez អាចមានសិទ្ធិត្រូវបានជ្រើសរើសគាត់ធ្វើជាសាក្សីក្នុងករណីប្រាស្រ័យទាក់ទងជាមួយប្រពន្ធរបស់គាត់ ដែលដើតួជាអន្តរការីឲ្យភ្នាក់ងារបរទេសដើម្បីកាត់បន្ថយការសន្និដ្ឋានណាមួយរបស់តុលាការដែលនាំឲ្យមានពិរុទ្ធភាពចំពោះសមាជិកព្រឹទ្ធសភា Menendezក្នុងផ្នែកណាមួយតាមផ្លូវច្បាប់” ។

“ព្រឹទ្ធសមាជិក Menendez នឹងពន្យល់ពីអ្វីដែលគាត់ និងប្រពន្ធរបស់គាត់បានពិភាក្សានៅក្នុងពេលដំណាលគ្នាជាមួយនឹងការរួមអាហារពេលល្ងាចរបស់ពួកគេជាមួយមន្ត្រីអេហ្ស៊ីប (ដែលបានណែនាំឲ្យគាត់បានដឹងលើគោលបំណងអាហាររួមគ្នាពេលល្ងាចបែបនេះ); ការផ្តល់ព័ត៌មានដែលនាង Nadine បានលើកពីមូលហេតុផ្សេងៗដែលនាំឲ្យ សហចុងចោទ Wael Hanna និង Jose Uribe ផ្តល់នូវសាច់ប្រាក់មួយចំនួនដល់នាង។ គាត់បានសួរអំពីមូលហេតុទាំងនេះទៅកាន់ប្រពន្ធរបស់គាត់យ៉ាងច្រើន ដែលសមាជិកព្រឹទ្ធសភាផ្សេងទៀតមានបំណងសួរមន្ត្រីអេហ្ស៊ីបដូចគ្នាដែរ។

មេធាវីរបស់លោក Menendez បានអះអាងថា ការបំភ្លឺរបស់សមាជិកព្រឹទ្ធសភាសម្រាប់ចំណង “អាពាហ៍ពិពាហ៍ជាមួយនាង Nadine ” គឺត្រូវតែ “លើកលែងពីសហចុងចោទ” សម្រាប់សមាជិកព្រឹទ្ធសភាបីអាណត្តិលោក Menendez ដែលគាត់”បានបង្ហាញថាគាត់មិនមានចេតនាមិនសមរម្យណាមួយនោះទេក្នុងការទទួលយកសំណូកនេះគឺគាត់មិនជាប់ពាក់ព័ន្ធក្នុងសំណុំរឿងមួយនេះទេ” ។

ក្រុមចលនាប្រជាធិបតេយ្យបានបន្ថែមថា “ពួកគេអាចនឹងចោទប្រកាន់នាង Nadine ដោយសារតែនាងបានបង្ហាញនូវវិធីដែលនាងបានក្លែងបិទបាំងព័ត៌មិនឲ្យលោកសមាជិកព្រឹទ្ធសភា Menendez ដឹងពីការពិតដែលធ្វើឲ្យគាត់ជឿហើយគិតថាគ្មានអ្វីខុសច្បាប់ចំពោះករណីនេះ” ។

ក្រុមមេធាវីការពារក្តីរបស់សមាជិកព្រឹទ្ធសភាបានអះអាងបន្ថែមទៀតថា ដើម្បីរារាំង Nadine ពីការអះអាងក្នុងការប្រាស្រ័យទាក់ទងរបស់នាងជាមួយប្តីរបស់នាងខណ:ដែលនាងមានឯកសិទ្ធិធ្វើឲ្យខូចដល់យុទ្ធសាស្ត្រការពារក្តីរបស់ស្វាមីនាងហេតុនេះហើយនៅក្នុងសំណុំរឿងនេះក្រុមមេធាវីការពារក្តីរបស់សមាជិកព្រឹទ្ធសភាបានស្នើសុំតុលាការបំបែកសមាជិកព្រឹទ្ធសភាចេញពីសហចុងចោទហើយត្រូវតែបើកសវនាការដាច់ដោយឡែកពីគ្នា។

លោកចៅក្រម Sidney Stein បានសម្រេចថាសមាជិកព្រឹទ្ធសភាលោក Menendez និងប្រពន្ធរបស់គាត់ នឹងត្រូវកាត់ទោសដាច់ដោយឡែកពីគ្នា លើការចោទប្រកាន់ពីបទសូកប៉ាន់។
ទាំងលោក Bob និងនាង Nadine Menendez កំពុងប្រឈមនឹងការចោទប្រកាន់ចំនួន ១៨ចំណុច ក្នុងសំណុំរឿងសូកប៉ាន់ដ៏អាស្រូវមួយនេះតែអ្នកទាំងពីរបានអះអាងថាខ្លួនមិនមានទោសកំហុសនោះទេ។

លោកសមាជិកព្រឹទ្ធសភា Bob Menendez ត្រូវបានតុលាការកំណត់ឲ្យឡើងសវនាការនៅថ្ងៃទី៦ ខែឧសភា៕