ប្រែសម្រួល៖ស-សម្បត្តិ
ទីក្រុងឡុងដ៍៖ ក្រុមតោខៀវ Chelsea របស់លោក Mauricio Pochettino បានបំបាក់ក្រុម Everton 6-0 កាលពីថ្ងៃចន្ទ។ជាមួយនោះអ្វីសំខាន់គឺគ្រាប់បាល់ 4 គ្រាប់ដ៏គួរឱ្យកត់សម្គាល់របស់ Cole Palmer ដែលរកបានម្នាក់ឯង។
Chelsea បាននាំមុខ 4-0 បន្ទាប់ពីការស៊ុតបញ្ចូលទីក្នុងតង់ទី 1 របស់ Palmer និងគ្រាប់បាល់មួយគ្រាប់សម្រាប់ Nicolas Jackson នៅពេលដែលពួកគេទទួលបានបាល់ពិន័យ បន្ទាប់ពី Noni Madueke។ប៉ុន្តែជោគជ័យដ៏គួរឲ្យភ្ញាក់ផ្អើលនេះបែរជាបានធ្វើឲ្យមានក្តីអាម៉ាស់ទៅវិញដោយសារតែមានជម្លោះគ្នាមួយដណ្តើមគ្នាស៊ុតនៅលើទីលានបានកើតឡើងរវាងមិត្តរួមក្រុម Chelseaដូចគ្នា។
លោក Pochettino ជាអ្នកចាត់ការទូទៅបានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំពិតជាតូចចិត្តចំពោះស្ថានភាពនេះ” Pochettino បានប្រាប់អ្នកយកព័ត៌មានថា “រូបភាពដែលយើងផ្ញើទៅគ្រប់ប្រទេសទាំងអស់កំពុងមើល ខ្ញុំចង់សុំទោស។”អ្នកមិនអាចមានអាកប្បកិរិយាបែបនេះទេ ហើយត្រូវតែនិយាយអំពីវាបន្ទាប់ពីការប្រកួតដែលមិនគួរឱ្យជឿបែបនេះគឺជាការអាម៉ាស់មួយ។
អ្នកលេងត្រូវតែបង្ហាញថាពួកគេស្រេកឃ្លានក្នុងការរកគ្រាប់បាល់ ប៉ុន្តែមិនមែននៅក្នុងស្ថានភាពបែបនេះទេ។ ខ្ញុំនឹងមិនទទួលយកវាទៀតទេ។ ខ្ញុំសន្យា ។”
Pochettino បានសរសើរ Gallagher ចំពោះការអន្តរាគមន៍របស់គាត់ទៅលើមិត្តរួមក្រុមឲ្យបញ្ឈប់នូវសកម្មភាពដ៏អាក្រក់៕
ប្រភព៖ Reuters