ព័ត៌មានជាតិ

ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តនៅខេត្តបន្ទាយមានជ័យក្នុង២ថ្ងៃដំបូងនាឱកាសចូលឆ្នាំថ្មីមានប្រមាណ៣០ម៉ឺននាក់

ដោយ : បន្ទាយ

បន្ទាយមានជ័យ : ក្នុង២ថ្ងៃដំបូងនាឱកាសចូលឆ្នាំថ្មីឆ្នាំរោងគស២០២៤ មកនេះភ្ញៀវទេសចរធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននិងកន្លែងកម្សាន្តបង្កើតឡើងតាមឱកាសនៅខេត្តបន្ទាយមានជ័យមាន៣០ម៉ឺននាក់,បរទេសជាង១.០០០នាក់កើនជាងឆ្នាំចាស់១៦% បើប្រៀបធៀបនឹងឆ្នាំមុន ។

លោកឈឿម  សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យអោយដឹងកាលពីព្រលប់ថ្ងៃទី១៤ខែមេសាឆ្នាំ២០២៤ថា: ស្ថិតិភ្ញៀវទេសចរធ្វើដំណើរកម្សាន្តនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងថ្ងៃទី១៤ខែមេសាឆ្នាំ២០២៤(ថ្ងៃទី២) សរុបមានចំនួន ១៩០.៤៣៨នាក់ ភ្ញៀវជាតិមានចំនួន ១៩០.០៥២នាក់ ។

ក្នុងនោះភ្ញៀវបរទេសចំនួន៣៨៦នាក់ ដែលភាគច្រើនជនជាតិចិន ជនជាតិថៃ ជនជាតិឥណ្ឌូណេស៊ីនៅតំបន់ប៉ោយប៉ែត។

លោកបន្តថា :បើស្រង់ទិន្នន័យអោយល្អិតអំពីចំនួនភ្ញៀវទៅកម្សាន្តនៅគោលដៅនីមួយៗ ក្នុងនោះ៖ ១-សួនតេជោឈ្នះឈ្នះ (ទីតាំងរៀបចំសង្ក្រាន្តរបស់រដ្ឋបាលខេត្តក្រុងសិរីសោភ័ណឬទីប្រជុំជនខេត្ត) ចំនួន៦៦.៤១៣នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ ចំនួន០៦នាក់ (ច្រើនជាងគេ)។

នៅស្រុកថ្មពួក ដូចជានៅ២-ប្រាសាទបន្ទាយឆ្មារ ចំនួន៦.៧៥៩នាក់ ៣-អាងជើងគ្រុស ចំនួន១.៣២១នាក់.៤-ស្ពានភ្ជាប់និស្ស័យបារាយមេបុណ្យ ចំនួន ២.៤៣២នាក់ ។៥-ក្រុងប៉ោយប៉ែត(តំបន់ដើមពុទ្ទ្រា) ចំនួន ១៨.៣២៤នាក់ ក្នុងនោះបរទេសចំនួន៣៨០ នាក់ ។៦-អាងត្រពាំងថ្ម (ស្រុកភ្នំស្រុក)ចំនួន២.០៣០នាក់ ។៧-វត្តភ្នំតូច (ស្រុកមង្គលបូរី) ចំនួន៥.១៦៥នាក់ ។

៨-អូរខៃដន (ក្រុងប៉ោយប៉ែត)ចំនួន៨៥នាក់។៩-ដុងអរញ្ញ (ក្រុងប៉ោយប៉ែត) ចំនួន១២០នាក់ ។១០-សួនស្នេហ៍ជនបទ(ក្រុងសិរីសោភ័ណ) ចំនួន៣៦៨នាក់និង១២-តំបន់ផ្សេងៗ(វត្តអារាមនានាក្នុងខេត្ត) ចំនួន ៨៧.៤២១នាក់ ។

សូមរំលឹកថា ស្ថិតិភ្ញៀវទេសចរធ្វើដំណើរកម្សាន្តនាឱកាសចូលឆ្នាំថ្មីឆ្នាំរោង ប្រពៃណីជាតិ កាលពីថ្ងៃទី១៣ខែមេសាឆ្នាំ២០២៤(ថ្ងៃទី១) សរុបមានចំនួន ១២៦.៤៨១នាក់ ភ្ញៀវជាតិមានចំនួន ១២៥.៧១៦នាក់ ភ្ញៀវបរទេសចំនួន៧៦៥នាក់ (ភាគច្រើនជនជាតិចិន ជនជាតិថៃ ជនជាតិឥណ្ឌូណេស៊ីនៅតំបន់ប៉ោយប៉ែត) ៕