ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមានជ័យសូត្រមន្តនិងសំណេះសំណាលមន្រ្តីរាជការក្នុងឨកាស បុណ្យចូលឆ្នាំថ្មី

ដោយ ៖ បន្ទាយ
បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យបាននិមន្តព្រះមេគណខេត្តទាំង២គណ: ព្រះបាឡាត់គណ ព្រះមន្ត្រីសង្ឃខេត្តនិងព្រះអនុគណក្រុងស្រុកទាំង៩ធ្វើពិធីសូត្រមន្ត បង្កក់សិរីសួស្ដីនិងសំណេះសំណាលជាមួយមន្រ្តីរាជការ មន្ត្រីកិច្ចសន្យា អ្នកពាក់ព័ន្ធក្នុងឨកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំរោង ឆស័ក ព.ស.២៥៦៨.គស.២០២៤ ។

ពិធីនោះធ្វើឡើងកាលពីល្ងាចថ្ងៃទី០៨ខែមេសាឆ្នាំ២០២៤ នាសាលប្រជុំ”ក”.សាលាខេត្ត ក្រោមអធិបតីលោកអ៊ុំ រាត្រី អភិបាលខេត្តនិងលោកស្រី ព្រមទាំងលោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ៕