ព័ត៌មានជាតិ

សាលារៀនផី ឆឹង ក៏ទទួលគ្រូបង្រៀនជនជាតិចិនដើម្បីបង្ហាត់បង្រៀនសិស្សឲ្យមានគុណភាព

ដោយ ៖ បន្ទាយ
បន្ទាយមានជ័យ ៖ សាលារៀនផី ឆឹង ក៏ទទួលបានគ្រូបង្រៀនជនជាតិចិន ដែលប្រទេសចិនតាមរយ:ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបញ្ជូនមកឲ្យជួយបង្ហាត់បង្រៀនសិស្សានុសិស្សឲ្យមានចំណេះដឹងប្រកបដោយគុណភាពនិងស្តង់ដារផងដែរ។

បានជ្រាបដូច្នេះក្នុងឱកាសអបអរសាទរពិធីប្រគល់វិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សនិងបុគ្គលិកសិក្សាសាលារៀនផី ឆឹងនេះ កាលពីថ្ងៃទី០៧ខែមេសាឆ្នាំ២០២៤ ដែលមានលោកឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា និងជាឧត្តមទីប្រឹក្សាសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យបានអញ្ជើញអធិបតីភាព។

លោកឆាន់ ប៊ុនម៉ាន់ ប្រធានសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា : ផី ឆឹងជាសាលារៀនភាសាចិនចំណាស់២០ឆ្នាំមកហើយនិងធំមួយនៅខេត្តបន្ទាយមានជ័យ ហើយពីខែសីហាឆ្នាំ២០២៣មក ក្លាយជាចំណេះទូទៅឯកជនដែលបានបណ្តុះបណ្តាល ចំណេះទូទៅជាភាសាចិន និងភាសាអង់គ្លេស។សាលាមានទីតាំងស្ថិតនៅភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ។

លោកឆាន់ ប៊ូនម៉ាន បានបានថ្លែងបន្តថា: សក្ខីភាពនៃពិធីប្រគល់វិញ្ញាបនបត្រនិងបណ្ណសរសើរនេះជាជោគជ័យ ដ៏ធំ មួយ ពិសេសពិសេសការចូលរួមយ៉ាងច្រើនរបស់ អាណាព្យាបាល សិស្ស ដែលបានសេចក្ដី ថា ការសិក្សារបស់សិស្សានុសិស្សនៅ សាលា រៀន ផីឆឹង មាន គុណ ភាព ល្អ ប្រសើរ និងស្តង់ដារ ។
សមាគមសូមអគុណដល់គណ:គ្រប់គ្រងនិងបុគ្គលិកសិក្សាទាំងអស់ហើយជឿ ជាក់ ថា យើងនឹងបន្តរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវចំពោះសាលារៀនចំណេះទូទៅឯកជនពេញម៉ោង(Full Time) និងក្រៅម៉ោង(Part Time)ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជននិងកីឡាប្រទេសកម្ពុជានិងក្រសួងអប់រំចិន មួយនេះ។

លោកតាំង ផេង នាយករងសាលារៀនផី ឆឺង មានប្រសាសន៍ថា: សាលាមានគ្រូបង្រៀនជាជនជាតិខ្មែរ ជនជាតិបរទេស ពិសេសគឺគ្រូជនជាតិចិន ដែលប្រទេសចិនតាមរយ:ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានបញ្ជូនមកជួយបង្រៀនផងដែរ ។

លោកតាំង ផេង បានបន្តថា : បច្ចុប្បន្នសាលាមានអគារសិក្សា២ខ្នង ស្មើ២៤បន្ទប់ ហើយស្របតាមនិយាមគរុកោសល្យ មានសម្ភារ: បរិធានឧបទ្ទេស មានកម្មវិធីសិក្សាច្បាស់លាស់ ហើយទាន់សម័យ ។
ក្នុងនោះ មានបុគ្គលិកសិក្សា១៧នាក់.សិស្សជិត៣០០នាក់ ដែលចែកជាថ្នាក់ចំណេះទូទៅ ភាសាចិនអង់គ្លេសពេញម៉ោង ថ្នាក់ភាសាចិនក្រៅម៉ោង ។ សិស្សបានកើនឡើង នាឆ្នាំនេះ ។ ឯប្រតិទិនសិក្សាគឺពេញ១២ខែនៃឆ្នាំសិក្សាតែម្តង(ចាប់ពីថ្ងៃទី០១ខែវិច្ឆិកា ជាឆ្នាំចាស់និងដល់ខែតុលា ជាឆ្នាំថ្មី។ប៉ុន្តែការសិក្សា១សប្តាហ៍តែ៥ថ្ងៃគឺចន្ទ-សុក្រប៉ុណ្ណោះ ។
ជាលទ្ធផលនៃការសិក្សាសិស្សគឺមត្តេយ្យសិក្សានិងបឋមសិក្សាជាប់៩៧,៩១% ។
ក្នុងនោះដែរ សាលាក៏មានកិច្ចសហប្រតិបត្តិលើការបញ្ជូនគ្រូបណ្តុះបណ្តាលនិងបញ្ជូនសិស្សទៅប្រឡងប្រជែងផ្នែកបំណិនសរសេរ បំណិនអាននិងស្តាប់នៅក្នុងនិងក្រៅប្រទេសផងដែរ ។

លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យបានវាយតម្លែខ្ពស់ចំពោះដំណើរការរៀននិងបង្រៀននៅសាលារៀនផី ឆឹងនេះ ហើយថា ក្រសួងក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចបានលើកទឹកចិត្តនិងបង្កលក្ខណ:អោយផ្នែកឯកជនទូទៅ និងដោយឡែកដូចជាសមាគមនិងសាលារៀននេះ ចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស។
លោកឈូ ប៊ូនរឿង បានបន្តថា : រដ្ឋាភិបាល ក្រសួងអប់រំនិងអ្នកប្រាជ្នានាញបានផ្តល់ទស្សនាទានថា ដើម្បីអនាគតរុងរឿងគឺកូនចៅប្រជាពលរដ្ឋមានតែស្វែងរកចំណេះ ជំនាញមកដាក់ខ្លួន។

លោកឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា និងជាឧត្តមទីប្រឹក្សាសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យមានប្រសាសន៍ជម្រុញអោយសិស្សានុសិស្សខិតខំរៀនសូត្រចំណេះទូទៅជាភាសាខ្មែរអោយច្បាស់លាស់ និងក៏គួរតែរៀនភាសាអន្តរជាតិដូចជាទី១-ភាសាអង់គ្លេស ទី២-ភាសាចិនឬភាសាណាទៀតតាមតម្រូវការជាក់ស្តែង ។

លោក បានបន្តថា : បច្ចុប្បន្នភាពប្រទេសកម្ពុជា ក៏ដូចខេត្តនេះ ប្អូន ៗ កូនៗ ក្មួយៗមានសំណាងណាស់ក្នុងការខិតខំរៀនសូត្រអោយមានចំណេះ មានជំនាញ ព្រោះថា យើងទាំងអស់គ្នាបានរស់នៅសុខដុមរមនាក្រោមម្លប់នៃសន្តិភាពនិងការអភិវឌ្ឍដែលជាមរតកនិងសមិទ្ធផលបានពីសម្តេចតេជោហ៊ុន សែន អគ្គមគ្គុទេសក៍ឯកនៃនយោបាយឈ្នះ ឈ្នះ និងសន្តិភាព និងជាប្រមុខនៃគណប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ។

សូមបញ្ជាក់ដែរថា ក្នុងពិធីនោះ មានសិស្សឡើងសំដែងសិល្ប:របាំជូនពររបស់ខ្មែរ របាំចិន ។
ការឡើងនិយាយជាភាសាអង់គ្លេស ភាសាចិន ដែលជាការចាប់អារម្មណ៍របស់សិស្សដែលបញ្ចប់កម្រឹតបឋមសិក្សានៃសាលា ការសូត្រកំណាព្យភាសាចិនផងដែរ ។

ចុងក្រោយមានការផ្តល់ជូន:ទី១-ប័ណ្ណសរសើរដល់សិស្សឆ្នើមពីលេខ១ដល់លេខ៥ ។ទី២-ផ្តល់នូវវិញ្ញាបនបត្របញ្ចប់ការសិក្សាកម្រឹតបឋមសិក្សាឬថ្នាក់ទី៦។ទី៣-ផ្តល់នូវវិញ្ញាបនបត្របញ្ជាក់តេស្តសមត្ថកិច្ចភាសាចិនអន្តរជាតិពីប្រទេសចិន(YCT) ។ទី៤-ផ្តល់វិញ្ញាបនបត្រការសិក្សាគ្រប់កម្រឹតថ្នាក់ដែលសិស្សរៀននិងទី៥-ការផ្តល់ជូនបណ្ណសរសើរដល់នាយិកា នាយករង លោកគ្រូ អ្នកគ្រូទាំងជនជាតិខ្មែរនិងទាំងជនជាតិចិន ៕