អន្តរជាតិ

រឿងចម្ការទំពាំងបាយជូរតម្លៃ ៥០០ លានដុល្លាររវាង Brad Pitt និង Angelina Jolie ទំនងជាអាចទទួលបានការទូទាត់ ១.០៨ ដុល្លារក្នុងមួយហ៊ុន

ប្រែសម្រួល៖ស-សម្បត្តិ
ជម្លោះផ្លូវច្បាប់ដ៏ជូរចត់ជុំវិញចម្ការទំពាំងបាយជូរតម្លៃ ៥០០ លានដុល្លាររបស់ Brad Pitt និង Angelina Jolie អាចនឹងមានតម្លៃ ១ ដុល្លារភាគហ៊ុន។

អតីតគូស្នេហ៏តារាហូលីវូដបានឈ្លោះគ្នាជុំវិញបញ្ហាចម្ការទំពាំងបាយជូរដែលពួកគេបានទិញក្នុងឆ្នាំ ២០០៨ ចាប់តាំងពី Jolie បានប្តឹងលែងលះក្នុងឆ្នាំ ២០១៦។

សង្រ្គាមផ្លូវច្បាប់លើអចលនទ្រព្យគឺស្មុគស្មាញជាងរឿងក្តីរបស់ Bordeaux នៅក្នុងឆ្នាំ ១៩៦១ ហើយបាននិងកំពុងលេងសើចនៅក្នុងតុលាការរដ្ឋ California និង Luxembourg ។

ក្នុងខណ:ពេលដែលអ្នកទាំងពីរបានទិញចម្ការរនោះគឺជាពេលវេលាដ៏រីករាយមួយរួមគ្នាខណៈពេលដែល Jolie មានផ្ទៃពោះកូនភ្លោះ កូនពីរនាក់ក្នុងចំណោមកូនប្រាំមួយនាក់ដែលពួកគេបានចិញ្ចឹមបីបាច់រួមគ្នា Pitt ខាតបង់ទ្រព្យសម្បត្តិ ៦០% ចំណែក Jolie ទទួលបានចំណែកទ្រព្យសម្បត្តិ ៤០%។

ភាគហ៊ុនដែលត្រូវប្រកួតប្រជែងតាមវាសនាកម្មនោះគឺត្រូវបានផ្ទេរពី Pitt ទៅឲ្យកូនក្រមុំរបស់គាត់នៅពេលនោះក្នុងតម្លៃ ១ អឺរ៉ូក្នុងមួយហ៊ុនគិតមកត្រឹមថ្ងៃនេះតម្លៃអត្រាប្តូរប្រាក់ស្មើនិង ១.០៨ ដុល្លារក្នុង ១អឺរ៉ូ។

បន្ទាប់ពីពួកគេបានបែកបាក់គ្នា ជូលីបានលក់ចំការទំពាំងបាយជូរពាក់កណ្តាលរបស់នាងទៅឲ្យក្រុមហ៊ុនផលិតស្រាហៅថា Stoli Group។
ក្នុងករណីនោះមេធាវីរបស់ Pitt បានអះអាងថា Jolie មិនដែលទូទាត់ប្រាក់ជូនលោក Pitt នោះទេ!
នៅក្នុងឯកសារតុលាការរបស់លោក Pitt នៅប្រទេសលុចសំបួខាងភាគីរបស់លោក Pitt បាននិយាយថាវិក័យប័ត្រ ១ អឺរ៉ូមិនត្រូវបានបង់ទេ ហើយពួកគេបានអះអាងថាវាមិនមែនជាតម្លៃទីផ្សារដ៏សមរម្យនោះទេ។

ភាគីរបស់លោក Pitt កំពុងស្នើសុំតុលាការបញ្ឈប់កិច្ចសន្យារបស់ Jolie-Stoli ជាលទ្ធផលឥឡូវនេះភាគហ៊ុនដែលមានជម្លោះដ៏ចម្រូងចម្រាស់ត្រូវបានភ្ជាប់ជាមួយនិងនិតិវិធីតម្កល់ប្រាក់ហៅថា (escrow) ។

នាយកប្រតិបត្តិ Stoli បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីមុនថា “យើងមិនទទួលស្គាល់លើបញ្ហាណាមួយដែលទាក់ទងនឹងការទិញចំការនៅ Miraval ៥០% របស់យើងនោះទេយើងក៏មិនមានការព្រួយបារម្ភអ្វីដែរ” ។
ជាការពិតណាស់ អចលនទ្រព្យលក់ក្នុងតម្លៃ ១ ដុល្លារភាគហ៊ុន។

នេះបើយោងតាម Quora: “នៅពេលដែលអចលនទ្រព្យមួយត្រូវបានលក់ក្នុងតម្លៃ ១ ដុល្លារ ជាធម្មតាវាជាចំនួននិមិត្តសញ្ញាដែលបង្ហាញពីការផ្ទេរកម្មសិទ្ធិ ជាញឹកញាប់នៅក្នុងគ្រួសារនិមួយៗ។ ប្រតិបត្តិការប្រភេទនេះជាធម្មតាត្រូវបានចាត់ទុកថាជាអំណោយ ហើយការលក់ត្រូវបានយល់ថាជាអំណោយសម្រាប់គោលបំណងបង់ពន្ធតិចតួច។

អ្នកផ្ទៃក្នុងរបស់គ្រួសារមួយនេះដែលធ្លាប់ស្គាល់ Pitt និង Jolie បាននិយាយថា ក្រុមរបស់នាង Jolie បានបង្ហាញនូវ ល្បិចកលផ្លូវច្បាប់ដោយធ្វើការទូទាត់ក្នុងតម្លៃ ១ អឺរ៉ូតែគេនៅឆ្ងល់ថាតើពួកគេបានបង់ប្រាក់ហើយឬក៏គ្រាន់តែនិយាយបែបរវើរវាយ។
ប្រភពមួយបាននិយាយថា “នៅអាមេរិក មនុស្សភាគច្រើនធ្វើបែបនេះគ្រប់ពេល ដោយលក់បានមួយដុល្លារ។ ប៉ុន្តែគ្មានអ្នកណាបង់ប្រាក់ដុល្លារនោះទេហើយក៏គ្មាននរណាម្នាក់យកវានាំឲ្យវ័នករថែមទៀតនោះដែរ។ គឺថានៅមុនពេលពួកគេរៀបការវាក៏បានឆ្លុះបញ្ចាំងផងដែរថាពួកគេជាគ្រួសារតែមួយរួចទៅហើយ។

ខាងភាគីជូលី បានដាក់សំណើមួយកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីសុំឯកសារដែលបង្ហាញព័ត៌មានលម្អិតស្តីពីកិច្ចព្រមព្រៀងដែលនៅមិនទាន់លាតត្រដាង “គ្រប់ជ្រុងជ្រោយ” ដែលភាគីលោកភីតត្រូវបាននាងចោទប្រកាន់ថាបានបំផ្លាញការលក់ភាគហ៊ុនរបស់នាងនៅក្នុងសំណុំរឿងលក់ចំការទំពាំងបាយជូររួមនេះផ្តាច់មុខទៅឲ្យគាត់តែម្នាក់។ .

Pitt ក្នុងអាយុ ៦០ ឆ្នាំធ្លាប់បានអះអាងថាគឺជា Jolie អាយុ ៤៨ ឆ្នាំទេដែលជាអ្នកបដិសេធការចរចាការទិញផ្តាច់មុខរបស់គាត់បន្ទាប់ពីនាងបាននិយាយថានាងចង់ចាកចេញពី Miraval ហើយក្រោយមកនាងក៏បានលក់ភាគហ៊ុនរបស់នាងទៅឲ្យក្រុមហ៊ុន Stoli ។
Jolie បានប្រកែកថាគូស្នេហ៍ទាំងពីរមិនមានកិច្ចព្រមព្រៀងយល់ព្រមពីរភាគីណាមួយនៅក្នុងការលក់ផ្តាច់មុខនេះទេ ខណៈ Pitt និយាយថានាងលក់វាចេញក្រោមរូបភាពរបស់គាត់តែនាងបានបដិសេធ។

Jolie ក៏បាននិយាយនៅក្នុងឯកសារផ្លូវច្បាប់ថ្មីកាលពីថ្ងៃព្រហស្បតិ៍ថានាង និងគ្រួសាររបស់នាងមិនដែលត្រឡប់មក chateau ទេចាប់តាំងពីឆ្នាំ ២០១៦ នៅប៉ុន្មានថ្ងៃមុនពេលនាងដាក់ពាក្យលែងលះ។

ទន្ទឹមនឹងនេះសំណួរ ១ អឺរ៉ូនៅតែមានបញ្ហាចោទឡើង។

ប្រភពមួយបានប្រាប់ភ្នាក់ងារប៉ុស្តិ៍ថា ដំណើរការក្តីរបស់តុលាការលុចសំបួនឹងត្រូចចំណាយពេលមួយឆ្នាំដើម្បីចេញសាលក្រមសម្រេច៕