សន្ដិសុខសង្គម

ចុះបង្រ្កាបរណ្តៅរ៉ែមាសខុសច្បាប់ចំនួន៤កន្លែងក្នុងខេត្តព្រះវិហារ

ដោយ៖សុខុម
ព្រះវិហារ ៖ អាជ្ញាធរខេត្តព្រះវិហារកាលពីថ្ងៃទី១មេសា២០២៤ បានចុះបង្ក្រាបនិងដកហូតសម្ភារ ទីតាំងរ៉ែមាសខុសច្បាប់ចំនួន ៤រណ្ដៅនៅចំណុចភ្នំអន្លង់ ភូមិរំដេង ឃុំរមទម ស្រុករវៀង។

លោក ស៊ុន ច័ន្ទរក្សា រាយការណ៍ជូនឯកឧត្តម គីម រិទ្ឋី អភិបាលខេត្តព្រះវិហារ បានអោយដឹងថា កាលពីព្រឹកថ្ងៃទី១ខែមេសា ឆ្នាំ២០២៤ ក្រុមចម្រុះដឹកនាំដោយលោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ សហការជាមួយកងកម្លាំងអាវុធហត្ថស្រុករវៀង បានចុះទៅត្រួតពិនិត្យមើលការជីកយករ៉ែមាសដោយខុសច្បាប់នៅចំណុចខាងលើ ។

នៅពេលចុះទៅនោះ រណ្តៅរ៉ែមាសចំនួន៤ត្រូវបានយកគ្រឿងចក្រកាយកម្ទេចោល។រឹបអូសសម្ភារមាន៖ ម៉ូតូចំនួន៦គ្រឿង, ម៉ាសុីនខ្យល់មួយគ្រឿងដឹកយកមករក្សាទុកនៅមន្ទីររ៉ែខេត្តព្រះវិហារ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕