សន្ដិសុខសង្គម

ទុស្សេខ្សែភ្លើងឆេះកុដិឈើនៅវត្តភ្នំលៀប ស្រុកព្រះនេត្រព្រះខណ:កំពុងតុបតែងត្រៀមសង្ក្រាន្តបុណ្យចូលឆ្នាំថ្មី

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ ទុស្សេខ្សែភ្លើងឆេះកុដិឈើនៅវត្តភ្នំលៀប ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ខណ:កំពុងរៀបចំតុបតែងត្រៀមសង្ក្រាន្តបុណ្យចូលឆ្នាំថ្មីឆ្នាំរោងប្រពៃណីខ្មែរនាពេលដ៏ខ្លីខាងមុខនេះ ដែលអគ្គិភ័យនោះកើតឡើងកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោង ៩និង ៣០នាទីព្រឹក ។

ព្រះសង្ឃ អាចារ្យ គណៈកម្មការនិងញោមញាតិពុទ្ធបរិស័ទបានរត់ចែកជើងគ្នាប្រសាចដើម្បីដណ្តើមពីមាត់ភ្លើងនូវទ្រព្យរបស់ណាដែលអាចសង្គ្រោះបាននិងនាំគ្នាជួយពន្លត់ ប៉ុន្តែជួយបានតិចតួច លើកលែងតែសម្ភារនិងសំណង់ដែលវត្តនិងពុទ្ធបរិស័ទតុបតែង កសាងឡើងសម្រាប់ត្រៀមអបអរនិងកំសាន្តសប្បាយក្នុងឱកាសសង្ក្រាន្តចូលឆ្នាំ។

លោកវរសេនីយ៍ ទេព រដ្ឋា អធិការនៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះបានអោយដឹងថា: ករណីអគ្គិភ័យឆាបឆេះកុដិឈេីលេីថ្មក្រោមនៅវត្តបទុមស្រះឈូក ហៅវត្តភ្នំលៀបមួយកន្លែងនៅភូមិភ្នំលៀបកេីត ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
កុដិរងគ្រោះមានទំហំ១៥ x ៩ម៉ែត្រ ដំបូលប្រក់ក្បឿងនិងជញ្ជាំងខាងលេីក្តារ ខាងក្រោមបេតុង ។

ទទួលបានព័ត៌មាននេះ លោកនាយប៉ុស្តិ៍បានដឹកនាំកម្លាំង៨នាក់ដោយផ្ទាល់ បានចុះទៅដល់ទីតាំងភ្លេីងឆេះកុដិ ។ចំណែកវរសេនីយ៍ទោទោ ទេព រដ្ឋា អធិការនគរបាលស្រុកបានចាត់តាំងកម្លាំង៦នាក់ដឹកនាំដោយលោក វរសេនីយ៍ទោ ភ្លឹង វិចិត្រ អធិការរងបានសហការនិងកម្លាំងប៉ុស្តិ៍និងរថយន្តពន្លត់អគ្គីភ័យចំនួន០២គ្រឿង ។រថយន្តទី១-រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះនិងទី២ រថយន្តពន្លត់អគិគីភ័យរបស់អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ចុះជួយពន្លត់បានជាស្ថាពរដោយប្រើប្រាស់ទឹកអស់០៤ រថយន្ត ដើម្បីជួយពន្លត់អោយរលត់ ប៉ុន្តែអ្វីៗបានរងការឆេះរាលដាលដ៏រហ័សនិងរងការខូចខាតដូចជា ៖ រោងដែក ០២ខ្នង ( រោងបុណ្យ – ⁠បុស្បុក០១ គ្រឿង – ⁠ស្រូវ ០៨តោន
– ⁠ទូកស្មាច់០១គ្រឿង- ⁠ក្តារមឈូស ០១- ⁠គ្រែសិង ១០ – ⁠គ្រឿងបរិក្ខារ ( ចាន ឆ្នាំង … ).-⁠គ្រឿងកាត់ដែក ផ្សារដែក – ⁠ទូរទស្សន៍ ០១គ្រឿង- ក្បឿង២.០០០សន្លឹក ដែលសរុបគិត​ជាទឹកប្រាក់ប្រហែល១០.០០០ដុល្លារអាមេរិក ។


ព្រះសង្ឃនិងគណ:កម្មការវត្ត ព្រមទាំងសមត្ថកិច្ចសន្និដ្ឋានថា  មូលហេតុនៃការឆេះនេះមកពីទុស្សេខ្សែភ្លើង ៕