ព័ត៌មានជាតិ

កិច្ចសន្ទនាអន្តរជំនឿដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជាក្នុងខេត្តបន្ទាយមានជ័យ

 

ដោយ ៖បន្ទាយ

បន្ទាយមានជ័យ : នៅសាលាខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបានសហការជាមួយមន្ទីរធម្មការនិងសាសនាខេត្ត រៀបចំសិក្ខាសាលា កិច្ចសន្ទនាអន្តរជំនឿដើម្បីសុខដុមនីយកម្មសាសនា នៅកម្ពុជាឆ្នាំ២០២៤ ស្ដីពីសាសនា រួមគ្នាដើម្បីកិច្ចការពារកុមារ និងប្រឆាំងការជួញដូរមនុស្ស។

ព្រះតេជគុណតំណាងសាសនាព្រះពុទ្ធ អស់លោកលោកស្រី តំណាងគ្រិស្តបរិស័ទ អ៊ិស្លាមបរិស័ទ ព្រះគង់ស៊ីអ៊ីមក៏បានឡើងធ្វើបទអន្តរាគមន៍ ជុំវិញបញ្ហាកិច្ចការពារ កុមារនិងប្រឆាំងការជួញដូរមនុស្សខុសច្បាប់។

ពោលគឺខ្លឹមសារបានលើកឡើងគឺប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាប្រវត្តិធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ នីតិកាលទី៧នៃរដ្ឋសភាបានលើកកម្ពស់ការយល់ដឹងការជំរុញតួនាទី  ការចូលរួមការអប់រំសីលធម៌គុណធម៌សុជីវធម៌រី ជំនឿ វិន័យធម៌របស់គ្រិស្តបរិស័ទ ក៏ដូចជាអ៊ិស្លាមសាសនា ព្រះគង់ស៊ីអ៊ីមក្ដី។

សាសនានានាបានការព្រមព្រៀងគ្នា ប្រកបដោយឆន្ទៈរួមស្វះស្វែងរកពិធីសាសនា ដើម្បីអប់រំទូន្មាន ប្រៀនប្រដៅមនុស្សទាំងឡាយឲ្យប្រព្រឹត្តនូវអំពើល្អ ចេះស្រឡាញ់ខ្លួន ស្រឡាញ់អ្នកដទៃ មនុស្សជាតិ ព្រមទាំងចេះគោរពជួយគ្នា។

លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យបានថ្លែងការសម្ដែងការអរគុណ និងកោតសរសើរដោយស្មោះចំពោះអង្គការទាំង៣ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ក្នុងការការពារកុមារ ការជួញដូរមនុស្សខុសច្បាប់ផ្សេងផ្សេងទៀត។

សូមបញ្ជាក់ថា សិក្ខាសាលានោះ ក៏មានព្រះវត្តមាន វត្តមានព្រះឧត្តមសីលញ្ញាណ ធុល សុធា ព្រះមេគណខេត្ត គណៈមហានិកាយព្រះវីរៈមណី វ៉ា ចិន្ដា ព្រះមេគណខេត្តជាគណៈធម្មយុត្តិនិកាយ លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តនិងព្រះសង្ឃ អាចារ្យ គ្រូគង្វាល បរិស័ទសាសនានាផងដែរ