ព័ត៌មានជាតិ

តើប្រាក់បៀវត្សចំនួនប៉ុន្មានត្រូវជាប់ពន្ធប្រចាំខែ និងប្រាក់ចំណូលប៉ុន្មានដែលត្រូវជាប់ពន្ធប្រចាំឆ្នាំ?

ដោយ៖ស-សម្បត្តិ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា ទើបនឹងបានចេញនូវអនុក្រឹត្យកំណត់កម្រិតពីប្រាក់បៀវត្សចំនួនប៉ុន្មានដែលត្រូវជាប់ពន្ធប្រចាំខែ និងប្រាក់ចំណូលចំនួនប៉ុន្មានដែលត្រូវជាប់ពន្ធប្រចាំឆ្នាំ។

បើយោងតាមខ្លឹមសារនៃអនុក្រឹត្យលេខៈ៤៨ អនក្រ.បក ដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ច្បាស់ថា កម្រិតប្រាក់បៀវត្សគិតចាប់ពី១លាន ៥០ម៉ឺនរៀលចុះក្រោម គឺមិនមានជាប់ពន្ធប្រចាំខែទេ។ រីឯប្រាក់ចំណូលចាប់ពី១៨លានរៀលចុះក្រោម ក៏មិនមានជាប់ពន្ធប្រចាំឆ្នាំអ្វីដែរ។

អនុក្រឹត្យរបស់រាជរដ្ឋាភិបាលគឺមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖