ដោយ៖សុខុម
ស្ទឹងត្រែង៖ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃនៃរដ្ឋបាលព្រៃឈើកណ្ដាល,ខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែងនិងអាវុធហត្ថលើផ្ទៃប្រទេស-ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៣មីនា២០២៤បានធ្វើការឆែកឆេរលំនៅឋានមួយកន្លែងស្ថិតនៅក្នុងភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីកម្លាំងចុះដល់លំនៅឋានខាងលើឃាត់ខ្លួនឈ្មោះ អូន រស្មី ភេទប្រុសអាយុ៣៦ ឆ្នាំ ។ក្រៅពីនេះឆែកឆេររកឃើញសត្វព្រៃនិងសំណាកសត្វជាច្រើនរួមមាន:
កន្ទុយក្ងោក១កន្ទុយ, ក្រពះប្រមាក្រៀម៥ ក្រពះ,ស្នែងឈ្លូសជាប់ឆ្អឹងក្បាល១០ស្នែង, ស្នែងប្រើស៦ដុំ,ចង្គូមជ្រូកព្រៃ៣៦ចង្កូម (ចែ), ក្រចកខ្លាឃ្មុំ៤ក្រចក,ធ្មេញជ្រូកព្រៃ៣៨ធ្មេញ, ស្វាក្រេសញី២ក្បាល (ញីទាំពីរ)។
បន្ទាប់ពីសួរនាំអ្នកលក់សត្វព្រៃ និងបានធ្វើការផាកពិន័យតាមច្បាប់រដ្ឋបាលព្រៃឈើរួចមកលោកព្រះរាជអាជ្ញាក៏សម្រេចឲ្យជនល្មើសត្រឡប់ទៅលំនៅដ្ឋានវិញ៕