ប្រែសម្រួល៖ ស-សម្បត្តិ
របកគំហើញថ្មីមួយបានក្លាយជាគោលដៅសម្រាប់ការស្រាវជ្រាវរបស់លោក Colossal Biosciences ខណៈដែលក្រុមហ៊ុនជីវបច្ចេកវិទ្យា(Biotech) បានប្រកាសពីរបកគំហើញដ៏សំខាន់មួយនេះកាលពីថ្ងៃពុធក្នុងបេសកកម្មរបស់ខ្លួនដើម្បីជំរុញឲ្យមានដំណើការស្រាវជ្រាវសម្រាប់អំបូសត្វដំរីរោមក្រាស់ Woolly Mammoth ដែលមានទម្ងន់ ដល់ទៅ ៦ តោន និងកម្ពស់ ១៦ ហ្វីតអាចបង្កកំណើតឡើងវិញពីការផុតពូជ។
យោងតាមរបាយការណ៍ដែលបានចេញផ្សាយបានឲ្យដឹងថា ក្រុមហ៊ុនជីវបច្ចេកវិទ្យា(Biotech) ដែលមានមូលដ្ឋាននៅទីក្រុង Dallas បានអះអាងថា ខ្លួនបានបង្កើតកោសិកាដើមពីសត្វដំរីអាស៊ីមួយក្បាលដែលសង្ឃឹមថានឹងនាំយកសត្វដែលស្រដៀងនឹងសត្វដំរីរោមក្រាស់ Woolly Mammoth មកវិញនេះ ។
ស្ថាប័នការពារនិងអភិរក្សសត្វព្រៃថ្នាក់ជាតិ (NPR) បានថ្លែងថា “នេះគឺជាជំហានដំបូងនៃគម្រោងដ៏សំខាន់បំផុតមួយសម្រាប់ការបង្កកំណើតសត្វដំរីរោមក្រាស់អំបូ Woolly Mammoth ដែលបានផុតពូជដ៏យូរលង់មកហើយ” ។
សត្វដំរី Mammoth ក៏ដូចជាសត្វស្លាបអំបូ Dodo កាលពី ៤,០០០ ឆ្នាំមុនដែលក្រុមហ៊ុនមិនអាចបង្កើតមកវិញនូវពូជសត្វដូចគ្នានោះទេ គឺគេអាចបង្កើតសត្វដែលមានភិនភាគស្រដៀងគ្នាដូចមានរោមក្រាស់ និងមានខ្លាញ់ច្រើនដើម្បីទប់ទល់នឹងអាកាសធាតុត្រជាក់ខ្លាំងដែលបណ្តាលឲ្យកក។
ក្រុមហ៊ុនបាននិយាយថា “គេនឹងអនុវត្តលើពូជដំរី Woolly Mammoth ដែលសំខាន់បំផុតគឺធ្វើឲ្យមានការបង្កកំណើតឲ្យវារស់នៅក្នុងប្រព័ន្ធអេកូលូស៊ីដូចគ្នាកាលពីមុនដែលត្រូវបានគេបោះបង់ចោលដោយសារតែការផុតពូជរបស់ដំរី Mammoth”។
សារព័ត៌មានWashington Post បានរាយការណ៍ថាគោលដៅរបស់ក្រុមហ៊ុនគឺបន្តបង្កើតស្នូលកោសិកាដើមជាមួយនឹងហ្សែនពីសត្វដំរីធម្មតា បន្ទាប់មកបញ្ចូលវាជាមួយមេជីវិតសត្វបន្ទាប់មក អំប្រ៊ីយ៉ុងនឹងត្រូវដាក់បញ្ចូលសម្រាប់ដំរីញីដែលជាអ្នកពពោះបង្កកំណើតសត្វដំរីដែលគេសង្ឃឹមថានឹងអាចសម្រាលបានកូនដំរីស្រដៀងគ្នានិងដំរីអំបូ Woolly Mammoth។
តែមិនមែនគ្រប់គ្នាសុទ្ធតែមានគោលដៅដូចលោក Colossal នោះទេ។
អ្នកជំនាញខាងបុរាណវិទ្យានៃសាកលវិទ្យាល័យ Sheffield នៅក្នុងប្រទេសអង់គ្លេសអ្នកស្រីTori Herridge បានព្រមានថាដំរីដែលនៅរស់ណាដែលផ្តល់កំណើតដល់សត្វដំរីប្រភេទថ្មី នឹងប្រឈមនឹងការរងទុក្ខវេទនាក្នុងសិរីរាងយ៉ាងហោចណាស់មួយកម្រិត។
អ្នកស្រីបាននិយាយទៅកាន់សារព័ត៌មាន Washington Post ថា “តើត្រូវការឲ្យដំរីងាប់ប៉ុន្មានក្បាលសម្រាប់ការដកពិសោធន៏ដែលយើងសុខចិត្តដូរយកពូជដំរីរោមក្រាសអំបូWoolly Mammothត្រឹមតែមួយក្បាលមកវិញនោះ”។
អ្នកវិទ្យាសាស្ត្រម្នាក់ទៀតហៅវាថា “ជាគម្រោងដែលមិនមានការទទួលខុសត្រូវ”។
លោក Karl Flessa សាស្ត្រាចារ្យភូមិសាស្ត្រនៅសាកលវិទ្យាល័យ Arizona បានសួរទៅកាន់ស្ថាប័នការពារនិងអភិរក្សសត្វព្រៃថ្នាក់ជាតិ (NPR)ថា”តើគម្រោងរបស់អ្នកនឹងលេចចេញជារូបរាងទៅជាអ្វី?” “ជាដំបូង ខ្ញុំយល់ថាអ្នកនឹងសំដែងរឿងដ៏ចម្លែកមួយនេះក្នុងកន្លែងណាមួយនៅក្នុងសួនសត្វ ហើយបន្ទាប់មកដោយសារតែការឡើងកម្តៅផែនដីអ្នកនិងលែងហ្វូងដំរីអំបូ Woolly Mammothឲ្យចូលទៅក្នុងតំបន់អាកទិកតើហ្វូងដំរីនោះនឹងដើរឆ្ពោះទៅរកការផុតពូជជាលើកទីពីររបស់ខ្លួនទៀតឬមួយយ៉ាងណាដោយសារតែការប្រឈមនឹងការឡើងកម្តៅផែនដីនោះ?
យោងតាម សារព័ត៌មាន Washington Post លោក Colossal បានលើកឡើងថាដោយសារតែមានការរិះគន់ច្រើនក្នុងការយកសត្វដំរីអាស៊ីមកដកពិសោធន៏នាំឲ្យមានគ្រោះថ្នាក់នោះគាត់ចង់ប្តូរទៅប្រើស្បូនសិប្បនិម្មិតជាជំនួសវិញប្រសិនបើអ្វីៗដំណើរការទៅតាមផែនការ ។
សារព័ត៌មាន Washington Post បានរាយការណ៍ថា ក្រុមហ៊ុនក៏បានអះអាងដែរថា ការនាំយកសត្វដំរីរោមក្រាសមកវិញ ពិតជាអាចជួយប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ពីព្រោះហ្វូងដំរីដែលធ្វើដំណើរអាចពន្យឺត permafrost ដែលជាស្រទាប់កកនៃផែនដី ពីការរលាយទឹកកកដែលអនុញ្ញាតឲ្យបញ្ចេញកាបូនដែលបំផ្លាញបរិយាកាសនៅក្នុងខ្យល់។
លោក Church បាននិយាយថា៖ “ ពួកគេនិយាយពីហេតុផលដើម្បីស្ដារបរិយាកាសលើភពផែនដីឡើងវិញស្តាប់ទៅដូចជាទនងដែរ” “ហ្វូងដំរីគឺអំបូ Woolly Mammothdដែលបានផុតពូជគឺជាថាមពលដ៏សំខាន់សម្រាប់ជួយទ្រទ្រង់បរិយាកាសលើភពផែនដី”៕