សន្ដិសុខសង្គម

បុរស​ម្នាក់​​ជួបជុំ​មិត្តភក្តិផឹកស៊ី​ស្រវឹងដេកនៅទីនោះព្រឹកឡើងឃើញស្លាប់

​ភ្នំពេញ៖បុរសម្នាក់ស្កាត់រកមិត្តភក្តិជួបជុំដើម្បីផឹកស៊ីពេលយប់ លុះស្រវឹងដេកនៅទីនោះ ព្រឹកឡើងត្រូវបានគេឃើញស្លាប់មិនដឹងពីថ្មើរណាមកទេ។ហេតុការណ៍បង្កភ្ញាក់ផ្អើលនេះ នៅផ្ទះល្វែងមួយ ក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៩ ខែមីនា។

កម្លាំងនគរបាលប៉ុស្តិ៍បានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះឈិត វុទ្ធី អាយុ៥៨ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

​ម្ចាស់ផ្ទះឈ្មោះពេជ្រ ស៊ីថូ អាយុ៦១ឆ្នាំ ត្រូវជាមិត្តភក្ដិអ្នកស្លាប់បានឱ្យដឹងថា មុនកើតហេតុ មិត្តភក្តិរបស់គាត់បានទិញស្រាថ្នាំនិងសាច់ក្លែមមកជួបជុំនាំគ្នាផឹកស៊ីតាំងពីព្រលប់។រហូតដល់ម៉ោងប្រមាណ៩យប់បន្ទាប់ផឹកស្រវឹងក៏នាំគ្នាដេក។លុះព្រឹកឡើងស្រាប់តែឃើញបុរសនោះស្លាប់បាត់ទៅហើយ។

ក្រោយពីមានហេតុការណ៍ កម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១បានរាយការណ៍ទៅផ្នែកបច្ចេកទេស វិទ្យាសាស្ត្ររាជធានីភ្នំពេញចុះទៅពិនិត្យ។ក្រុមកាងារធ្វើកោសល្យវិច័យបានបញ្ជាក់ថា បុរសរូបនេះមានជំងឺទឹកនោមផ្អែម និងលើសឈាមប្រចាំកាយ។ខណៈពេលផឹកស្រាច្រើន ក៏គាំងបេះដូងស្លាប់តែម្តង៕ដោយ៖វិចិត្រ