រុស្ស៊ីថ្កោលទោស និងចោទប្រកាន់ចក្រភពអង់គ្លេសចំពោះផែនការក្នុងការបញ្ជូនគ្រាប់រំសេវគីមីអ៊ុយរ៉ានីញ៉ូមទៅឲ្យអ៊ុយក្រែន។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយនៅលើ បណ្តាញTelegramថា នេះគឺជា “សេណារីយ៉ូយូហ្គោស្លាវី។ សំបកគ្រាប់ទាំងនេះមិនត្រឹមតែអាចសម្លាប់មនុស្សប៉ុណ្ណោះទេ ថែមទាំងឆ្លងដល់បរិស្ថាន និងបង្កជំងឺមហារីកដល់មនុស្សរស់នៅលើដីទាំងអម្បាលម៉ានទៀតផង”។ លោកស្រី Zakharova បានប្រៀបធៀបទៅនឹងវិបត្តិប្រទេសរងគ្រោះយូហ្គោស្លាវី ថាវាជាការឆោតល្ងង់។ នៅប្រទេសយូហ្គោស្លាវី ទាហានណាតូ ជាពិសេសជនជាតិអ៊ីតាលី គឺជាអ្នកដែលបានរងគ្រោះមុនគេ បន្ទាប់មកពួកគេបានព្យាយាមអស់រយៈពេលជាយូរដើម្បីទទួលបានសំណងពីអង្គការអូតង់សម្រាប់ការបាត់បង់ផ្នែកសុខភាព ហើយចុងក្រោយសំណងក៏មិនទទួលបានទៀត”។
ចំពោះគ្រាប់បែកអ៊ុយរ៉ានីញ៉ូមដែលភាគីរុស្ស៊ីបានចោទប្រកាន់នេះ មិនមានប្រភពណាចេញធ្វើការផ្ទៀងផ្ទាត់ជាមួយចក្រភពអង់គ្លេសនៅឡើយទេ។ រដ្ឋាភិបាលអង់គ្លេសមិនបានចេញឆ្លើយតបឡើយ៕
ប្រភព៖ALJAZEERA
ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា