សេដ្ឋកិច្ច

ក្រុមហ៊ុន​ធំ​របស់​កូរ៉េ BooYong Group ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹកជញ្ជូន​

​ភ្នំពេញ​៖​ក្រុមហ៊ុន​ធំ​របស់​កូរ៉េ BooYong Group បាន​ចាប់អារម្មណ៍​ក្នុងការ​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹកជញ្ជូន បន្ទាប់ពី​បាន​សិក្សា​ស្វែងយល់​និង​ទទួលបាន​ពត៌មាន​ពី​សក្តានុពល​សេដ្ឋកិច្ច​របស់​កម្ពុជា​។​

​ការបង្ហាញ​ចំណាប់អារម្មណ៍​នេះ ក្នុងឱកាស​គណៈប្រតិភូ​ក្រុមហ៊ុន BooYong Group ដឹកនាំ​ដោយ​លោក​បណ្ឌិត LEE JOONG KEUN ស្ថាបនិក​ក្រុមហ៊ុន បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នា​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៣។

​ឆ្លៀត​ក្នុងឱកាស​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​ពី​សមិទ្ធផល​សំខាន់ៗ​ដែល​ក្រសួង​សម្រេចបាន និង​គម្រោង​ធំៗ​ផ្សេងទៀត​ដែលជា​ទិសដៅ​អាទិភាព​ក្នុងការ​លើកកម្ពស់​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹកជញ្ជូន​រួមមាន​៖ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ គម្រោង​សិក្សា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ភាគ​ខាងជើងភ្នំពេញ​-​ប៉ោយប៉ែត គម្រោង​សាង់សង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិតនិង​គម្រោង​សិក្សា​​​ប្រព័ន្ធ​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្ដុភារ​កម្ម​ទន្លេបាសាក់​ដែល​សុទ្ធសឹងតែ​ជា​គម្រោង​ធំ​សំខាន់ៗ​របស់​ក្រសួង ដែល​បានបញ្ចប់​ការ​សិក្សា​សមិទ្ធិ​លទ្ធភាព និង​កំពុងស្ថិត​ក្នុងការ​ស្វែងរក​ដៃគូ​វិនិយោគ​ផងដែរ​៕​ដោយៈសុភក្ត្រា