ភ្នំពេញ៖នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន កាលពីថ្ងៃទី២៥ ខែមករា បានឃាត់ខ្លួនបុរសម្នាក់យកមកសាកសួរសង្ស័យចែកចាយសម្ភារអាសអាភាសខុសច្បាប់។
កម្លាំងចុះអនុវត្តបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានសហការជាមួយអាជ្ញាធរមូលដ្ឋាន។
សមត្ថកិច្ចបានចុះឆែកឆេរទីតាំងមួយកន្លែង ស្ថិតនៅផ្លូវលេខ១២២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ករណីលក់សម្ភារអាសអាភាសខុសច្បាប់ជាច្រើនប្រភេទ។ក្នុងប្រតិបត្តិការនោះក៏បានឃាត់ខ្លួនបុរសម្នាក់សង្ស័យជាអ្នកចែកចាយសម្ភារអាសអាភាសទាំងនោះជាមួយវត្ថុតាងមួយចំនួនយកទៅរក្សាទុកនិងសាកសួរនៅអគ្គស្នងការដ្ឋាននគរបាលជាតិ៕ដោយ៖វិចិត្រ