ភ្នំពេញ: ប្រទេសកម្ពុជា រំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៤លាននាក់ នៅឆ្នាំ២០២៣។នេះបើតាមលោក គង់ សុភារក្ស ប្រធាននាយកដ្ឋានស្ថិតិទេសចរណ៍ នៃក្រសួងទេសចរណ៍។
លោកបានមានប្រសាសន៍ថា ប្រទេសចិនគឺជាទីផ្សារទេសចរណ៍ក្រៅប្រទេស ដ៏សំខាន់បំផុតសម្រាប់ពិភពលោកហើយការបង្កើនប្រសិទ្ធភាពរបស់ចិនលើយុទ្ធសាស្ត្រកូវីដ-១៩ គឺជាអត្ថប្រយោជន៍ មិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែសម្រាប់ទេសចរណ៍នៅទូទាំងពិភពលោកផងដែរ។
លោកបានបន្ថែមថា៖វត្តមានភ្ញៀវទេសចរចិន មានសារៈសំខាន់ណាស់ ក្នុងការជួយជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជា។
ប្រភពក្រសួងទេសចរណ៍បានឱ្យដឹងថា៖ក្នុងឆ្នាំ២០២២ ភ្ញៀវទេសចរអន្តរជាតិមានចំនួន២,២៨លាននាក់ដែលក្នុងនោះភ្ញៀវទេសចរចំនួន១០៦.៨៧៥នាក់ ជាជនជាតិចិន៕ដោយៈផាវី