បាត់ដំបង៖ ខេត្តបាត់ដំបងជាប់ជ័យលាភីល្អបំផុតដាច់គេលើការប្រកួតប្រជែងទីក្រុងស្អាតដែលមានពិធីបុណ្យចូលឆ្នាំសកលនាឆ្នាំ ២០២២។
តាមរយ:ការវាយតម្លៃ និងបង្ហាញរបស់គណកម្មាធិការជាតិ ក៏ដូចជាក្រសួងទេសចរណ៍នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៣ បានឲ្យដឹងថា÷ ជាលទ្ធផលនៃការបោះឆ្នោតគាំទ្រពីសំណាក់សាធារណជនរយ:ពេល ២ថ្ងៃ ចាប់ពីម៉ោង ៥ល្ងាច ថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២២ រហូតដល់ម៉ោង ៥ល្ងាច ថ្ងៃទី២ខែមករា ឆ្នាំ ២០២៣ មានទីក្រុងនៃខេត្តចំនួន ៣ បានជាប់ជ័យលាភីដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេបំផុតរួមមាន:ទី១ខេត្តបាត់ដំបង,ទី ២ ខេត្តព្រះសីហនុនិងទី៣ខេត្តសៀមរាប។
កម្មវិធីប្រកួតប្រជែងរៀបចំពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ២០២២ Best Countdown Cutty Of The Year ២០២២ បានធ្វើឡើងតាមរយ:ការប្រកាសផ្សព្វផ្សាយជាផ្លូវការ និងបើកឲ្យសាធារណជន ២៥ខេត្ត ក្រុង ចូលរួមបោះឆ្នោតគាំទ្រទីក្រុងដែលខ្លួនពេញចិត្តជាងគេបំផុត។
គណកម្មាធិការជាតិ និងក្រសួងទេសចរណ៍ គ្រោងនឹងប្រគល់ពានរង្វាន់អបអរសាទរទិវាជាតិទីក្រុងស្អាតនៅថ្ងៃទី ២៧ ខែកុម្ភ: ឆ្នាំ ២០២៣៕ដោយ: ព្រះអង្គខ្មៅ