ប្រែសម្រួល៖សហការី
ការស្រាវជ្រាវថ្មីមួយបានបង្ហាញឲ្យឃើញថា នៅក្នុងផ្នែកខ្លះនៃអាស៊ីមូសដែលជាប្រភពចម្លងជំងឺគ្រុនឈាម និងមេរោគផ្សេងៗទៀតបានវិវត្តន៍ភាពស៊ាំនឹងថ្នាំសម្លាប់សត្វល្អិត ហើយវិធីថ្មីក្នុងការកំចាត់សត្វមូសគឺជាការចាំបាច់បំផុត។
អាជ្ញាធរសុខាភិបាលជាទូទៅនៅក្នុងការទប់ស្កាត់នៅក្នុងតំបន់ដែលឆ្លងដោយសាមូសខ្លា ដោយប្រើប្រាស់ពពួកថ្នាំសម្លាប់សត្វល្អិត ហើយភាពស៊ាំរបស់វាបានក្លាយជាកង្វល់ជាយូរមកហើយ ក៏ប៉ុន្តែវិសាលភាពលើបញ្ហានេះមិនត្រូវបានគេយល់ច្បាស់នៅឡើយទេ។
អ្នកវិទ្យាសាស្ត្រជប៉ុន Shinji Kasai និងក្រុមរបស់គាត់បានពិនិត្យសត្វមូសមកពីប្រទេសមួយចំនួននៅអាស៊ី ក៏ដូចជាប្រទេសហ្គាណា ហើយបានរកឃើញថាការបំប្លែងជាបន្តបន្ទាប់បានធ្វើឱ្យស្ទើរតែរកមេរោគពុំឃើញដោយសារសារធាតុគីមីដែលមានប្រភពលើសារធាតុ pyrethroid ក៏ដូចជា permethrin ។
លោក Kasai បានប្រាប់ AFP ថា “នៅក្នុងប្រទេសកម្ពុជា ជាង ៩០% នៃមូស Aedes aegypti មានការរួមបញ្ចូលគ្នានៃការបម្លែងដែលបណ្តាលឲ្យមានប្រតិកម្មក្នុងកម្រិតខ្ពស់” ។
គាត់បានរកឃើញថាមូសខ្លះមានភាពធន់នឹងស៊ាំដល់ទៅ ១,០០០ ដង បើប្រៀបធៀបទៅនឹង ១០០ ដងក្នុងគ្រាដែលបានរកឃើញពីដំបូងមក។
នោះមានន័យថាកម្រិតថ្នាំសំលាប់សត្វល្អិតដែលជាធម្មតាអាចសម្លាប់មូសស្ទើរតែ ១០០ ភាគរយនៅក្នុងការពិសោធមួយបានរកឃើញថាវាបានសម្លាប់សត្វល្អិតបានប្រហែលតែ ៧ ភាគរយប៉ុណ្ណោះ។
សូម្បីតែប្រើមួយដូសខ្លាំងជាង ១០ ដងក៏ត្រូវសម្លាប់បានតែ ៣០ ភាគរយប៉ុណ្ណោះសម្រាប់សត្វមូសដែលធន់ស៊ាំខ្លាំង។
លោក Kasai ប្រធាននាយកដ្ឋាន Entomology នៃវិទ្យាស្ថានជាតិជំងឺឆ្លងនៃប្រទេសជប៉ុនបាននិយាយថា “កម្រិតធន់ស៊ាំដែលយើងបានរកឃើញនៅក្នុងសត្វមូសក្នុងប្រទេសកម្ពុជា និងវៀតណាមគឺខុសគ្នាទាំងស្រុង” ។
យោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា វាអាចបង្កឲ្យមានជំងឺគ្រុនឈាម និងឆ្លងដល់មនុស្សប្រមាណពី ១០០ ទៅ ៤០០ លាននាក់ក្នុងមួយឆ្នាំ ទោះបីជាជាង ៨០ ភាគរយនៃករណីនេះមានលក្ខណៈស្រាលៗ ឬក៏មិនមានចេញជារោគសញ្ញាអ្វីឡើយ។
វ៉ាក់សាំងការពារជំងឺគ្រុនឈាមជាច្រើនត្រូវបានបង្កើតឡើង ហើយអ្នកស្រាវជ្រាវក៏បានប្រើបាក់តេរីដែលសម្លាប់សត្វមូសដើម្បីកំចាត់មេរោគផងដែរ។
ប៉ុន្តែជម្រើសទាំងពីរនេះនៅមិនទាន់ឈានទៅដល់ការកម្ចាត់ជំងឺគ្រុនឈាមបានទេ ហើយមូស Aedes aegypti មានចម្លងជំងឺផ្សេងៗទៀតផងដែរ រួមទាំងជំងឺហ្ស៊ីកា និងជំងឺគ្រុនលឿង។
- រូបមន្តថ្មីដែលគេត្រូវការ
ភាពស៊ាំធន់ក៏ត្រូវបានគេរកឃើញផងដែរថាមាននៅក្នុងប្រភេទមូស Aedes albopictus ទោះបីជាមានកម្រិតទាបក៏ដោយ ប្រហែលជាដោយសារតែវាមានទំនោរទៅរកចំណីនៅខាងក្រៅហើយវាចូលចិត្តសត្វជាង ហើយវាអាចរងឥទ្ធិពលនៃថ្នាំសំលាប់សត្វល្អិតបានតិចតួចជាងដៃគូរបស់វា Aedes aegypti ដែលចូលចិត្តមនុស្សជាង។
ការស្រាវជ្រាវបានរកឃើញថាការផ្លាស់ប្តូរហ្សែនជាច្រើនត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពស៊ាំធន់នឹងថ្នាំសម្លាប់សត្វល្អិត មូសទាំងពីរប្រភេទកំណត់ដោយ pyrethroid ស៊ាំនិងថ្នាំសំលាប់សត្វល្អិតជាច្រើនទៀត។
កម្រិតធន់ស៊ាំមានភាពខុសៗគ្នា ដូចជាមូសមកពីហ្គាណា ក៏ដូចជាផ្នែកខ្លះនៃប្រទេសឥណ្ឌូនេស៊ី និងតៃវ៉ាន់ នៅតែងាយរងគ្រោះចំពោះសារធាតុគីមីដែលមានស្រាប់ ជាពិសេសក្នុងកម្រិតខ្ពស់ជាងនេះ។
ប៉ុន្តែការស្រាវជ្រាវបង្ហាញថា “យុទ្ធសាស្រ្តដែលប្រើជាទូទៅអាចលែងមានប្រសិទ្ធភាពទៀតហើយ” លោក Cameron Webb សាស្ត្រាចារ្យរង និងជាអ្នកស្រាវជ្រាវមូសនៅ NSW Health Pathology និងសាកលវិទ្យាល័យ Sydney បាននិយាយដូច្នេះ។
លោក Webb បានប្រាប់ AFP ថាមានភស្តុតាងកាន់តែច្រើនឡើងដែលអាចនឹងមានវិធីសម្រាប់បង្កើតថ្នាំសម្លាប់សត្វល្អិតបច្ចុប្បន្ននឹងការគ្រប់គ្រងតួលេខសត្វល្អិតសំខាន់ៗ” ។
លោកបាននិយាយថា សារធាតុគីមីថ្មីគឺជាការចាំបាច់ ក៏ប៉ុន្តែអាជ្ញាធរ និងអ្នកស្រាវជ្រាវក៏ត្រូវគិតពីវិធីផ្សេងទៀតដើម្បីការពារសហគមន៍ រួមទាំងការប្រើប្រាស់វ៉ាក់សាំងផងដែរ។
Kasai បន្ថែមថា “យើងត្រូវគិតអំពីការបង្វែថ្នាំសំលាប់សត្វល្អិត… ដែលមានទីតាំងគោលដៅផ្សេងៗគ្នា” Kasai ថាការស្រាវជ្រាវត្រូវបានផ្សព្វផ្សាយកាលពីខែមុននៅក្នុងទស្សនាវដ្តី Science Advances ។
“បញ្ហាគឺថាយើងមិនទាន់មានវិធីផ្សេងៗច្រើនដែលអាចអនុវត្តបាន” ។
ជម្រើសផ្សេងទៀតរួមមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីលុបបំបាត់កន្លែងបង្កកំណើតរបស់វា។
តើនៅពេលណា និងទីកន្លែងណាដែលអាចធ្វើឲ្យមានការបម្លែងនូវការចម្លងកើតឡើងបាននោះគឺនៅតែជារឿងអាថ៌កំបាំង ក៏ប៉ុន្តែ Kasai ឥឡូវនេះកំពុងពង្រីកការស្រាវជ្រាវនៅកន្លែងផ្សេងទៀតក្នុងអាស៊ី និងពិនិត្យមើលកាពិសោធន៏ថ្មីៗបន្ថែមទៀតពីប្រទេសកម្ពុជា និងវៀតណាម ដើម្បីឲ្យដឹងថាតើមានអ្វីប្រែប្រួលក្នុងរយៈពេលសិក្សាពីឆ្នាំ ២០១៦-២០១៩។
លោកបានមានប្រសាសន៍ថា “យើងមានការព្រួយបារម្ភថា មូសនិងការបំផ្លែងនូវការចម្លងដែលយើងបានរកឃើញនៅក្នុងការសិក្សានេះនឹងរីករាលដាលទៅកាន់ពិភពលោកទាំងមូលនាពេលខាងមុខ”។“ មុននឹងយើងត្រូវគិតរកដំណោះស្រាយថ្មីៗ” ៕