ភ្នំពេញ៖បុរសម្នាក់បានយកផាស្អេបដាក់មុខផ្ទះចាក់សោយ៉ាងប្រុងប្រយ័ត្ន លុះព្រឹកឡើងត្រូវចោរលួចយកទៅបាត់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះជឿន អឿន ហៅសាយ អាយុ៣៣ឆ្នាំ នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ផាស្អេបដែលចោរលួចយកទៅបាត់នោះពណ៌ស ផ្លាកលេខភ្នំពេញ1IO-1957 ។ជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនមានហេតុការណ៍កើតឡើង ខ្លួនបានចតផាស្អេបទុកនៅមុខផ្ទះដោយចាក់សោយ៉ាងប្រុងប្រយ័ត្ន។លុះព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ស្រាប់តែមានចោរលួចយកទៅបាត់។
ក្រោយពីជនមិនស្គាល់អត្តសញ្ញាណលួចយកផាស្អេបទៅបាត់ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសំរោងក្រោមដើម្បីសុំឱ្យជួយស្រាវជ្រាវរក ព្រោះជាមធ្យោបាយប្រកបរបរចិញ្ចឹមជីវិតគ្រួសាររាល់ថ្ងៃ៕ដោយ៖វិចិត្រ