ប្រែសម្រួល៖ តារា

ទីក្រុងឡុងដ៍៖ Sunderland បានងើបឡើងវិញយ៉ាងអស្ចារ្យដោយយកឈ្នះលើសែហ្វីល យូណាយធីតនឹងលទ្ធផល ២-១ ក្នុងការប្រកួតផ្លូវកាត់ចុងក្រោយរបស់ Championship ដោយកីឡាករបម្រុងលោក Tom Watson បានបញ្ជូនពួកគេត្រឡប់ទៅ Premier League វិញនៅពេលដែលគាត់បានស៊ុតបញ្ចូលប្រាក់ជ័យជម្នះក្នុងម៉ោងពន្យារពេលនៅកីឡដ្ឋាន Wembley នៅថ្ងៃសៅរ៍។
យុវជនវ័យ១៩ឆ្នាំ Watson បានបញ្ចូលបាល់យ៉ាងល្អឥតខ្ចោះពីខាងក្រៅតំបន់ការពារ ដើម្បីបញ្ចប់ការអវត្តមានរយៈពេល៨រដូវកាលរបស់ក្លិបពីលីកកំពូល រួមទាំងការចុះទៅប្រកួតនៅលីកទីបីផងដែរ។
ជ័យជម្នះក្នុងការប្រកួតដែលត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថាជាការប្រកួតមានតម្លៃថ្លៃបំផុតនៅក្នុងបាល់ទាត់ពិភពលោក មានន័យថា Sunderland នឹងទទួលផលប្រយោជន៍ចំនួន ២២០ លានផោន (ស្មើនឹង ២៩៧.៧៩ លានដុល្លារ) ក្នុងចំណូលបន្ថែម គឺដោយសារតែកិច្ចសន្យាសិទ្ធិទូរទស្សន៍ដ៏មានតម្លៃរបស់ Premier League៕
(១ដុល្លារ = ០.៧៣៨៨ផោន)
ប្រភព៖ Reuters
