ព័ត៌មានជាតិ

សមយុទ្ធនាគមាស-២០២៥ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិនចាប់ផ្តើមដំណើរការហើយ

ដោយ : បន្ទាយ 

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥ ពិធីបើកសមយុទ្ធនាគមាស-២០២៥ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានចាប់ផ្តើមដំណើរការហ្វឹកហាត់សមយុទ្ធរួមគ្នា មិត្តភាពកម្ពុជា-ចិន នាគមាស-២០២៥(DRAGON GOLD-2025) ។

កម្មវិធីធ្វើនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ដែលមានលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និង លោកឧត្តមសេនីយ៍ទោ លី ក្វាងឃុន ឧបការី នាយសេនាធិការ តំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន បានអញ្ជើញជាអធិបតីភាព ៕