បច្ចេកវិទ្យា

អាជ្ញាធរអាកាសចរណ៍សហព័ន្ធអនុម័តការកែប្រែអាជ្ញាប័ណ្ណសម្រាប់បេសកកម្មហោះហើរ SpaceX Starship លើកទី៩

ប្រែសម្រួល៖ លន ស្រស់

អាជ្ញាធរអាកាសចរណ៍សហព័ន្ធបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភាថា ខ្លួនបានអនុម័តការកែប្រែអាជ្ញាប័ណ្ណសម្រាប់បេសកកម្មហោះហើរ SpaceX Starship លើកទី៩ ដោយរួមបញ្ចូលទាំងការអនុញ្ញាតឱ្យបង្កើនចំនួនប្រតិបត្តិការរហូតដល់ ២៥ ដងក្នុងមួយឆ្នាំនៅ Boca Chica រដ្ឋតិចសាស់។

Space X នឹងមិនត្រូវបានអនុញ្ញាតឱ្យបង្ហោះរហូតដល់អាជ្ញាធរអាកាសចរណ៍សហព័ន្ធបញ្ចប់ការស៊ើបអង្កេតពីការហោះហើរ Starship លើកទី៨ ឬធ្វើការសម្រេចចិត្តឱ្យត្រឡប់ទៅហោះហើរវិញ ដូចដែលអាជ្ញាធរអាកាសចរណ៍សហព័ន្ធបានបន្ថែមក្នុងសេចក្តីថ្លែងការណ៍៕
ប្រភព៖ Reuters