សន្ដិសុខសង្គម

កសាងសំណុំរឿងបញ្ជូនមន្រ្តីប៉ូលិសស្រវឹងស្រាបើករថយន្តបង្កបុកមនុស្សស្លាប់ទៅតុលាការ

ដោយ៖ សុខុម
ភ្នុំពេញ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យអ្នកសារព័ត៌មានដឹងនៅព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៥ថា៖ កម្លាំងជំនាញការិយាល័យចរាចរណ៍ផ្លូវគោក កំពុងតែរៀបចំ កសាងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ នៅមុខក្រសួងមហាផ្ទៃ បញ្ជូនទៅតុលាការ។

របាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា៖ ករណីបុករះនៅទល់មុខក្រសួងមហាផ្ទៃតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជនបង្កគឺជាមន្រ្តី នគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នុំពេញ ឈ្មោះ ហ៊ុន ហេង ជានាយការិយាល័យគណនេយ្យចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុនៃស្នងការដ្ឋាននគរបាលរាជធានីភ្នុំពេញ។ បើករថយន្តម៉ាកLEXUS RX400H បុករះម៉ូតូកង់បីចំនួន៣គ្រឿង ម៉ូតូមួយគ្រឿង និងរថយន្តមួយគ្រឿងបណ្តាលឱ្យមានអ្នកស្លាប់ម្នាក់ និង៥នាក់ទៀតរបួសធ្ងន់ស្រាល។

ករណីនេះបណ្តាលមកពីជនបង្ក បើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្នមានជាតិស្រវឹង៕