ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ មានពិធីប្រកាសព្រះរាជក្រឹត្យរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការបន្ធូរបន្ថយទោស និងលើកលែងទោសចំពោះទណ្ឌិតចំនួន១៧នាក់ ក្នុងឱកាសបុណ្យវិសាខបូជា ពស២៩៦៩ គ.ស២០២៥ នៅពន្ធនាគារខេត្តបន្ទាយមានជ័យ។នេះបើតាមមន្ត្រីអោយដឹងកាលពីថ្ងៃទី១៤ខែឧសភាឆ្នាំ២០២៥ ។
ពិធីនោះរៀបចំឡើង ដោយមានការអញ្ជើញជាអធិបតីភាពពីលោក សោ វុទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ស្ថិតនៅភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងខេត្តបន្ទាយមានជ័យ រួមទាំងអនុប្រធានពន្ធនាគារ មន្ត្រីជំនាញពាក់ព័ន្ធ។
យោងព្រះរាជក្រឹត្យអោយដឹងថា៖ ការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតមានចំនួន១៧នាក់ ភេទប្រុស ។ក្នុងនោះ បែងចែកជា : ១- បន្ធូរបន្ថយទោស ៣ខែចំនួន ១៥នាក់ ។២-បន្ធូរបន្ថយទោស៦ខែ ចំនួន២នាក់ ។
ចំពោះក្នុងពន្ធនាគារជនជាប់ឃុំរហូតមកដល់ពេលនេះ ចំនួន ២.៩៧១ នាក់ / ស្ត្រី ១៩៥នាក់ ក្នុងនោះ.មានជនត្រូវចោទចំនួន ៤៧៣នាក់ / ស្រី៣៦នាក់ ។ជនជាប់ចោទ ចំនួន ៧៣៤នាក់ / ស្ត្រី៥៣ នាក់ ពិរុទ្ធជន ចំនួន ១.៤០៦នាក់ / ស្រី៧៣នាក់ និងទណ្ឌិតចំនួន ៣៥៨ នាក់ /.ស្ត្រី ៣៣ នាក់។
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យអោយដឹងថា: មន្ត្រីនៃអង្គភាពបានអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួននិងទទួលខុសត្រូវខ្ពស់លើការការពារនិងគ្រប់គ្រង ក៏ដូចជាការថែទាំសុខភាព ការអប់រំកែប្រែ ការស្តារនីតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈជនជាប់ឃុំគ្រប់ប្រភេទ។ក្នុងនោះ ការទ្រោលការងារនេះ ក៏រឹងរឹតតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ទ្វេឬត្រីដង ។
ក្រៅពីនេះអង្គភាពមាន អគារប៉ុស្តិ៍សុខភាព១ខ្នង ដែលគ្រប់គ្រងដោយអង្គភាពផ្ទាល់លើផ្នែកសុខាភិបាល ។
អង្គភាពបានយកចិត្តទុកដាក់ធ្វើការបែងចែក ធ្វើចំណាត់ថ្នាក់ ពិនិត្យលក្ខណ:សម្បត្តិទណ្ឌិតដោយមិនអោយសាម៉ីខ្លួនដឹងខ្លួននោះឡើយសដែលជាមូលដ្ឋាននិងវិធីសាស្ត្រសម្រាប់ស្នើសុំទៅមន្ត្រីនគរបាលយុត្តិធម៌ ព្រះរាជអាជ្ញានិងអភិបាលខេត្តស្របតាមនីតិវិធី ដើម្បីធ្វើសំណើទៅថ្នាក់លើ ហើយថ្នាក់លើពិនិត្យនិងសម្រេចធ្វើសំណើទូលថ្វាយព្រះមហាក្សត្រប្រោសប្រទានបន្ធូរបន្ថយនិងលើកលែងទោសដល់ទណ្ឌិត ។
ក្នុងឆ្នាំ ២០២៥នេះ អង្គភាពបានទទួលព្រះរាជក្រឹត្យបន្ធូបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិតរួចមកហើយ : ១- ក្នុងឱកាសពិធីបុណ្យជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ឆ្នាំ ២០២៥ ចំនួន ១៥ នាក់/ ស្ត្រី ២ នាក់ ។២- ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៥ ចំនួន ២២ នាក់/ ស្ត្រី ២ នាក់. ។
លោក សោ វុទ្ធី ព្រះរាជអាជ្ញារង.តំណាងលោកកើត វណ្ណរ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: ទណ្ឌិតដែលទទូលបានបន្ធូរបន្ថយទោសនិងលើកលែងទោស គឺទទួលបានតែក្នុងការជាប់ឃុំលើកទី១ ហើយខិតខំកែប្រែតាមលកខខ័ណ្ឌដែលបានចែង ។
លោក សោ វុទ្ធី បានបន្តថា : ដូច្នេះ ពេលបងប្អូនមានសេរីភាព ឥស្សរភាពឡើងវិញ ត្រូវតែចៀសឆ្ងាយពីការសេពគប់មិត្តមិនល្អ ដាច់ខាតកុំសាងកំហុស បង្កបទល្មើសច្បាប់ជាថ្មីនិងខិតខំធ្វើសមាហរណកម្មខ្លួន កសាងខ្លួនជាមនុស្សល្អ ពលរដ្ឋល្អ ខិតខំរកស៊ីធ្វើការសុច្ចរឹត ត្រឹមត្រូវ ស្របច្បាប់ឡើងវិញ ៕
