ប្រែសម្រួល៖ រតនា

រុស្ស៊ីបានបាត់បង់កងទ័ពចំនួន ៩៥៦.៨១០ នាក់នៅអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានពេញលេញរបស់ខ្លួន នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ នេះបើយោងតាមរបាយការណ៍របស់អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានរាយការណ៍នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២៥។
ចំនួននេះរួមបញ្ចូលទាំងការបាត់បង់អាយុជីវិតចំនួន ១.៣៤០ នាក់ ដែលកងកម្លាំងរុស្ស៊ីបានរងគ្រោះក្នុងរយៈពេលមួយថ្ងៃកន្លងទៅនេះ។
យោងតាមរបាយការណ៍ រុស្ស៊ីក៏បានបាត់បង់រថក្រោះចំនួន ១០.៧៥៨ គ្រឿង, យានយន្តប្រយុទ្ធដែលមានការការពារចំនួន ២២.៤០៣ គ្រឿង, យានយន្តនិងធុងប្រេងចំនួន ៤៧.១៤១ គ្រឿង, ប្រព័ន្ធកាំភ្លើងធំចំនួន ២៧.៣២៧ គ្រឿង, ប្រព័ន្ធកាំភ្លើងរ៉ុក្កែតចំនួន ១.៣៧៦ គ្រឿង, ប្រព័ន្ធការពារការវាយប្រហារពីលើអាកាសចំនួន ១.១៥៥ គ្រឿង, យន្តហោះចំនួន ៣៧២ គ្រឿង, ឧទ្ធម្ភាគចក្រចំនួន ៣៣៥ គ្រឿង, និងយន្តហោះឥតមនុស្សបើកចំនួន ៣៤.៨៦០ គ្រឿង, នាវានិងទូកចំនួន ២៨ គ្រឿង និងនាវាមុជទឹកចំនួន ១ គ្រឿងផងដែរ៕
ប្រភព៖ Kyiv independent
