ដោយ : បន្ទាយ

ភ្នំពេញ :លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញពីសកម្មភាពប្រកួតវាយសីក្នុងកម្មវិធីការប្រកួតកីឡាវាយសីមិត្តភាពរវាងក្រុមកីឡាវាយសី OJI នៃប្រទេសម៉ាឡេស៊ី និងក្រុមកីឡាវាយសីខ្លាឃ្មុំទឹកកក នៃប្រទេសកម្ពុជាដែលប្រព្រឹត្តឡើងកាលពីដើមសប្តាហ៍នេះនាខែមេសា ឆ្នាំ២០២៥ ។
យោងមន្ត្រីបានឲ្យដឹងកាលពីថ្ងៃទី២៩ខែមេសា ឆ្នាំ២០២៥ ថា: ការប្រកួតនោះធ្វើឡើងនៅទីតាំងក្លឹបវាយសីរក្សា ក្នុងខណ្ឌសែនសុខ ។
តាមគណ:កម្មការបច្ចេកទេសនៃការប្រកួតអោយដឹងថា: ការប្រកួតលក្ខណ:មិត្តភាព នោះមានកីឡាករចូលរួមទាំងអស់ចំនួន៤០នាក់ ចែកជា២០ក្រុម។.ក្នុងនោះ ភាគីកម្ពុជាមាន១០ក្រុមនិងម៉ាឡេស៊ី១០ក្រុម ដោយក្នុងបច្ចេកទេសវាយជាគូចំនួន១០គូ និងផ្តាច់ព្រ័តដោយដៃគូនីមួយៗត្រូវមានអាយុបូកបញ្ចូលគ្នាលើសពី១០០ឆ្នាំ ។
យោងគណ:កម្មការបច្ចេទេសនៃការប្រកួតវាយសី ឃើញថា : ជាលទ្ធផលភាគីកម្ពុជា បានឈ្នះគ្រប់គូ ។ក្នុងនោះមានកីឡាករ រ័ត្ន ស្រ៊ាង ម្នាក់ផងដែរ ៕
