ដោយ៖ សុខុម

រតនគិរី៖មហាជនភ្ញាក់ផ្អើល នៅពេលឃើញរថយន្តបាឡែនពណ៌សមួយគ្រឿងធ្លាក់ចូលទៅក្នុងបឹងកន្សែងទាំងកំរោលនៅក្រុងបានលុង ខេត្តរតនគិរី កាលពីរសៀល ថ្ងៃទី២៧ ខែមេសាឆ្នាំ២០២៥។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា៖ ពេលមានមនុស្សម្នាកំពុងឈរហាត់ប្រាណនិងខ្លះដើរកម្សាន្តថតទេសភាពមាត់បឹងក៏ស្រាប់តែឃើញរថយន្តមួយគ្រឿងធ្លាក់ចូលទឹកបឹងដោយពុំដឹងពីមូលហេតុ។ភ្លាមៗក៏នាំគ្នារកវិធីជួយដើម្បីសង្រ្គោះជីវិតអ្នកនៅក្នុងរថយន្តនោះទើបរួចផុតពីគ្រោះថ្នាក់។
អ្នកបើកបរឈ្មោះ សេង ណាយ ភេទប្រុស ជអាយុ៣៧ឆ្នាំ ជាមន្ត្រីនៅពន្ធនាគារភ្នំស្វាយ មានទីលំនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ អ្នករួមដំណើរកូនប្រុស អាយុ១០ឆ្នាំម្នាក់។
ក្រោយគ្រោះថ្នាក់ សមត្ថកិច្ចបានជួយស្រង់យករថយន្តដែលធ្លាក់ទឹកឡើងមកលើគោកវិញដោយសុវត្ថិភាព៕
