ប្រែសម្រួល៖ តារា

ឡុងដ៍៖ គ្រីស អ៊ីយូប៊ង់ ចូលមន្ទីរពេទ្យសម្រាប់ការត្រួតពិនិត្យបង្ការទុក បន្ទាប់ពីឈ្នះលើជនជាតិអង់គ្លេសដូចគ្នា ខន័រ ប៊ែន តាមការសម្រេចពិន្ទុឯកច្ឆន្ទ ក្នុងការប្រកួតប្រដាល់ទម្ងន់មធ្យមដ៏គួរឱ្យរំភើប កាលពីថ្ងៃសៅរ៍។
ចៅក្រមទាំងបីនាក់បានឱ្យពិន្ទុការប្រកួតមិនមែនដណ្តើមខ្សែក្រវាត់នេះ ១១៦-១១២ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញចំនួន ១២ ទឹក ដែលអ្នកប្រដាល់ទាំងពីរបានប្រកួតយ៉ាងសកម្មក្នុងល្បឿនយ៉ាងខ្លាំង និងប៉ះគ្នាដោយផ្ទាល់នៅចំពោះមុខអ្នកគាំទ្រចំនួន ៦៥,០០០ នាក់ នៅស្តាតឌីយ៉ូមតុតថេនហេម ហតស្ព័រ ក្នុងទីក្រុងឡុងដ៍។
អ្នករៀបចំការប្រកួតរបស់អ៊ីយូប៊ង់ Boxxer បាននិយាយមុនពេលអធ្រាត្របន្តិចថា អ្នកឈ្នះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយរថយន្តគិលានសង្គ្រោះ “តាមការណែនាំរបស់គ្រូពេទ្យនៅកន្លែងប្រកួត។”
អ៊ីយូប៊ង់ ចូនៀ ត្រូវបានពិន័យ ៥០០,០០០ ដុល្លារនៅថ្ងៃសុក្រ ដោយសារតែទម្ងន់លើសកន្លះអោនស៍នៅពេលថ្លឹង បន្ទាប់ពីការពិន័យ ១០០,០០០ ផោន (១៣៣,២១០ ដុល្លារ) នៅខែកុម្ភៈ ព្រោះបានទះប៊ែននៅក្នុងសន្និសីទសារព័ត៌មាន។
ឥឡូវនេះ ប៊ែនមានកំណត់ត្រាប្រកួត ២៤ ដង ជាមួយការចាញ់មួយដង ខណៈពេលដែលអ៊ីយូប៊ង់ ជាអ្នកកាន់ខ្សែក្រវាត់ IBO ទម្ងន់មធ្យម បានឈ្នះ ៣៥ ដងក្នុងចំណោមការប្រកួតវិជ្ជាជីវៈទាំង ៣៨ ដងរបស់គាត់៕
ប្រភព៖ រ៉យទ័រ
