ដោយ : បន្ទាយ

បន្ទាយមានជ័យ :ក្នុងពិធីប្រកាសតែងតាំងព្រះគ្រូចៅអធិការវត្តចំនួន២៥វត្តនិងស្រោចស្រពសុគន្ធវារី ប្រគេនដល់ព្រះមន្ត្រីសង្ឃ ទីប្រឹក្សា ជំនួយការសាលាអនុគណ គ្រូសូត្រស្ដាំ សូត្រឆ្វេង ក្នុងស្រុកស្វាយចេកមន្ត្រីសង្ឃ មន្ត្រីអាជ្ញាធរដែនដីនិងជំនាញជម្រុញអោយវត្តអារាមព្រះពុទ្ធសាសនាជាវត្តដែលមាន”គណៈ:កម្មការ អាចារ្យស្មោះត្រង់ ព្រះសង្ឃបរិសុទ្ធ…” ។
នេះបើតាមការអោយដឹងកាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០២៥ ។
លោកអភិបាលរងស្រុកស្វាយចេកបានឡើងធ្វើរបាយការណ៍សង្ខេបស្តីពីស្ថានភាពទូទៅនិងលើវិស័យធម្មការនិងសាសនាស្រុក។
យោងតាម មន្ត្រីសង្ឃផ្នែកធនធានមនុស្សនអានបា ព្រះរាជក្រឹត្យលេខ នស រកត ០៥២០ ត្រាស បង្កាន់ តែងតាំងព្រះរាជាគណៈថ្នាក់កិត្តិយស នៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាចំនួន១៣៥អង្គ ក្នុងមាន ប្រកាសតែងតែងព្រះគ្រូ អនុគណ ព្រះចៅអធិការវត្តចំនួន ២៥ វត្ត និងស្រោចស្រពសុគន្ធវារី ប្រគេនដល់ព្រះមន្ត្រីសង្ឃ ទីប្រឹក្សា ជំនួយការសាលាអនុគណ និង គ្រូសូត្រស្ដាំ សូត្រឆ្វេង ក្នុងស្រុកស្វាយចេក ព្រះរាជក្រិត្យនេះចាប់ពីថ្ងៃឡាយព្រះហស្តលេខានេះតទៅ និងការប្រគល់ត្រាមូលទឹក ។
ព្រះគ្រូរម្ភារង្សីរៀម សុគន្ធ ព្រះចៅអធិការវត្ថ្មីនិងជាព្រះគ្រូថ្មីអនុគណស្រុកស្វាយចេក តំណាងមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការវត្តទាំង២៥វត្ត ព្រះគ្រូសូត្រ ស្តាំ ធ្វេង ក្រោយពីទទួលបានសេចក្តីសម្រេចតែងតាំងរួចបានប្តេជ្ញាចិត្តថា នឹងខិតខំសហការផ្ទាល់ជាមួយ គណ:សង្ឃខេត្ត គណៈសង្ឃស្រុក គណ: សង្ឃវត្តអាជ្ញាធរ អង្គភាពពាក់ព័ន្ធ ជាអ្នករម្ងាប់អធិករណ៍ និងសហការគ្រប់ គ្រងគរុភណ្ឌសង្ឃ មានដីធ្លី វត្តអារាម និងអប់រំពុទ្ធសាសនិកជនឲ្យរៀនសូត្របដិបត្តិធម៍វិន័យ មានព្រះត្រ័យបិដកជាគោល។
ព្រះឧត្តមសីលញាណធុល សុធា ព្រះមេគណខេត្តនិងលោក យឹម សំណាងអភិបាលរងខេត្តបន្ទាយមានជ័យបានមានសង្ឃដីការនិងប្រសាសន៍ស្រដៀងគ្នាថា : ការប្រគល់ប្រកាសនីយ៍ប័ត្រ តែងតាំងមន្ត្រីសង្ឃ ព្រះសង្ឃសាលាអនុគណស្រុកនិងវត្ត២៥វត្តក្នុងស្រុកស្វាយចេក នាពេលនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់ក្នុងទីវត្តអារាមនីមួយៗ ដើម្បីគ្រប់គ្រងទទួលខុសត្រូវនូវបញ្ហាទាំងឡាយទាំងពួង ដែលកើតមានជាអ្នកដឹកនាំ ប្រកបដោយសមធម៌ នឹងប្រសិទ្ធិភាពខ្ពស់ នឹងត្រូវប្រកាន់យកព្រះពុទ្ធឪវាទ ដែលមានព្រះត្រៃបិដក នឹងគម្ពី វិន័យសាសនាជាគោល ធ្វើជាប្រទីបបំភ្លឺផ្លូវ សម្រាប់អប់រំចរិយាធម៌ ជម្រះចោលនូវគំនុំ ការច្រណែននិន្ទាឈ្នានីស ប្រកដោយអហឹង្រសាជាដើម។
សំខាន់គឺដើម្បីឲ្យព្រះតេជគុណធ្វើការគ្រប់គ្រងដឹកនាំព្រះសង្ឃ អាចារ្យគណៈកម្មការ នឹងដោះស្រាយរង្ងប់អធិករណ៍ ដែលកើតមានឡើងជាដើម។
ហើយសូមជម្រុញអោយវត្តអារាមព្រះពុទ្ធសាសនាជាវត្តដែលមាន”គណៈ:កម្មការ អាចារ្យស្មោះត្រង់ ព្រះសង្ឃបរិសុទ្ធ…” ។
ពោលគឺសូមអោយព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ប្រជាពលរដ្ឋទាំងអស់គឺដើម្បីរួមគ្នាកសាងកម្ពុជា និងស្រុកភូមិ សហគមន៍ឲ្យក្លាយទៅជាសង្គមមួយដែលគ្មាន អំពើហឹង្សា គ្មានការរំលោភសិទ្ធ សេចក្តីថ្លៃថ្នូររបស់មនុស្ស រួមចំណែកធ្វើឲ្យ សង្គមកម្ពុជាមានភាពរឹងមាំ ពោលគឺសង្គមមួយប្រកបដោយ ចំណេះដឹង មានសីលធម៌ គុណធម៌ ចរិយាធម៌និងសាមគ្គីធម៌ជាដើម។
ពិសេសបានចូលរួមលើកកម្ពស់ព្រះពុទ្ធសាសនានិងកសាងវត្តអារាមអោយរីចម្រើនបន្ថែមទៀត ៕
