ដោយ : បន្ទាយ

បន្ទាយមានជ័យ :អាណាព្យាបាលបានជូនដំណឹងស្វែងរកកូនស្រីឈ្មោះ ខេង ស្រីតែ អាយុ ១៧ ឆ្នាំ រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានចាកចេញពីផ្ទះ ដោយមានពុំដឹងមូលហេតុ ។ ការបាត់ខ្លួននេះ កាលពីព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៥។
បើយោងពីលោក ឈន សុភារ៉ា អាយុ ៥០ ឆ្នាំ និងប្រពន្ធឈ្មោះ ទូច ហាន អាយុ ៥១ ឆ្នាំ ដែលត្រូវជាឪពុក-ម្តាយ ក្មេងស្រីបាត់ខ្លួន រស់នៅ ភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា : កូនស្រីរបស់គាត់ឈ្មោះ ខេង ស្រីតែ អាយុ ១៧ ឆ្នាំ ជាសិស្សថ្នាក់ទី៧ នៃ សាលាសុវណ្ណភូមិ២ បានចាកចេញពីផ្ទះ ដោយពុំបានយកអ្វីទៅជាមួយនោះទេ ។
ក្រៅពីទូរស័ព្ទដៃ១គ្រឿង ម៉ាកអាយហ្វូន( Iphone) ពណ៌ ស មានលេខទូរស័ព្ទ 096 32 33 533 នៅម៉ោង៧ព្រឹក នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ដោយពុំឃើញត្រឡប់មកផ្ទះវិញនោះទេ រហូតមកដល់ ថ្ងៃទី២៦ខែមេសា ឆ្នាំ២០២៥ នេះ ៕
