ដោយ៖ សុខុម

បាត់ដំបង៖ បុរសអ្នកភូមិម្នាក់ត្រូវបានគេអះអាងថាចូលព្រៃកាប់ដើមសម្រងដើម្បីយកផ្លែលក់ ប៉ុន្តែដើមឈើនោះបានដួលរលំសង្កត់ចំគាត់បណ្ដាលឲ្យបាត់បង់ជីវិត។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥កន្លងទៅ ត្រង់ចំណុចភ្នំអាង៉ែត ជិតប៉ុស្តិ៍ការពារបរថ្មី (ច្រក៤០០) ស្ថិតក្នុងភូមិស្រែអណ្ដូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។
ប្រភពពីសាច់ញាតិបានឱ្យដឹងថា៖ ជនរងគ្រោះឈ្មោះ រ៉េម រិន អាយុ៣៦ឆ្នាំ រស់នៅភូមិដូនត្រិត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង៕
