សេដ្ឋកិច្ច

ត្រាំនិយាយថា វិស័យគ្រីបតូត្រូវការភាពច្បាស់លាស់ផ្នែកបទប្បញ្ញត្តិ

ប្រែសម្រួល៖សហការី

វ៉ាស៊ីនតោន៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា ឧស្សាហកម្មគ្រីបតូត្រូវការភាពច្បាស់លាស់ផ្នែកបទប្បញ្ញត្តិ និងច្បាប់ដែលមានភាពច្បាស់លាស់ ដែលប្រធានគណៈកម្មការមូលបត្រ និងការដោះដូរ (SEC) លោក ផល អាត់ឃិន នឹងធ្វើការផ្តល់ជូន។


“គាត់គឺជាបុគ្គលដ៏ល្អឥតខ្ចោះក្នុងការដឹកនាំទីភ្នាក់ងារនេះនាពេលដែលអ្នកច្នៃប្រឌិតផ្នែកគ្រីបតូត្រូវការជាបន្ទាន់ ហើយពួកគេចង់បានខ្លាំង ពួកគេចង់ឱ្យវាកើតឡើង នូវភាពច្បាស់លាស់ផ្នែកបទប្បញ្ញត្តិ និងច្បាប់ដែលមានភាពច្បាស់លាស់” លោកត្រាំបានមានប្រសាសន៍ក្នុងពេលថ្លែងនៅក្នុងពិធីស្បថចូលកាន់តំណែងជាប្រធាន SEC របស់លោក អាត់ឃិន៕
ប្រភព៖ រ៉យទ័រ