សុខភាព

ការឈឺនៅកដៃ ចាំបាច់ត្រូវតែព្យាបាល!

ក) មូលហេតុនៃជំងឺនេះវាធ្វើឲ្យមាន៖
– ការឈឺចាប់នៅកដៃ
– ម្រាមដៃចាប់កាន់អ្វីៗមិនបាន
– គាំងចលនាសន្លាក់
– ស្វិតសាច់ដុំ


លោកអ្នកគួរតែមានការចាប់ផ្តើមព្យាបាលដោយចលនាឲ្យបានឆាប់រហ័ស ក្នុងគោលបំណងពត់ចលនាសន្លាក់កដៃដែលបង្កើនចលនាកដៃ និងម្រាមដៃ ការចាប់កាន់វត្ថុផ្សេងៗ និងចលនាការងារប្រចាំថ្ងៃឡើងវិញ ដែលអាចបម្រើការងារបានដូចធម្មតា។

ខ) វិធីព្យាបាល៖
– ព្យាបាលដោយស្អំសរសៃម៉ាស៊ីន Micro Thermy
– ព្យាបាលដោយម៉ាស៊ីន Ultrasound
– ព្យាបាលដោយបន្ទន់ជាលិកាសាច់ដុំដែលជាប់ស្អិត
– ព្យាបាលពត់សន្លាក់កដៃ

គ) តើត្រូវធ្វើចលនាលំហាត់ដោយខ្លួនឯងយ៉ាងដូចម្តេចខ្លះ ?

– ការបត់និងលា កដៃ
– ត្រឡប់បាតដៃផ្កាប់ និងផ្ងារ
– ប្រអប់ដៃងាកទៅខាងមេដៃ និងទៅខាងកូនដៃ
– ទាញពន្លាតដោយបត់កដៃ
– ទាញពន្លាតដោយច្រត់កដៃ
– ចលនាបត់លាម្រាមដៃ

ការតាមដាន ការពិគ្រោះ ការពិនិត្យព្យាបាល ការស្តារចលនា ប្រចាំថ្ងៃឡើងវិញ ជាមួយគ្រូពេទ្យព្យាបាលដោយចលនាជាការចាំបាច់។ ដូចនេះ នៅពេលលោកអ្នកមានបញ្ហាឈឺនៅកដៃ លោកអ្នកគួរតែអញ្ជើញទៅជួបគ្រូពេទ្យជំនាញព្យាបាលដោយ ចលនានៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការព្យាបាល និង ការណែនាំលម្អិតបន្ថែមពីបញ្ហានេះ៕

ប្រភព ៖ មន្ទីពេទ្យកាល់ម៉ែត calmettehospital