សន្ដិសុខសង្គម

តាំងខ្លួនជាមន្ត្រីផ្នែកពន្លត់អគ្គិភ័យ ចូលផឹកស៊ីក្នុងហាងមិនឲ្យលុយគេហើយយកទូរសព្ទម្ចាស់ហាងរត់គេចខ្លួនត្រូវនគរបាលខណ្ឌកំបូលក្របួចបាន

ដោយ៖សហការី

ភ្នំពេញ ៖ បុរសម្នាក់បានតាំងខ្លួនជាកងកម្លាំងសមត្ថកិច្ចនគរបាលផ្នែកពន្លត់អគ្គិភ័យ បានចូលផឹកស៊ីក្នុងហាងមួយនៅក្នុងសង្កាត់កំបូល ខណ្ឌកំបូល ហើយមិនបានគិតលុយឱ្យគេរួចថែមទាំងយកទូរសព្ទម្ចាស់ហាងទៅបាត់ កាលពីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ យោងតាមផេកឈ្មោះ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បុគ្គលខាងលើនេះ មិនមែនជាកងកម្លាំង ឬមន្ត្រី របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យនោះទេ ។

ករណីនេះ នៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌកំបូល ដឹកនាំដោយអធិការរង បានធ្វើការស្រាវជ្រាវ ស្វែងរកបុគ្គលខាងលើ រហូតដល់ក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ដោយបានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលព្រែកគយ ឃាត់ខ្លួនយកមកសួរនាំនៅស្នាក់ការប៉ុស្តិ៍ ហើយក៏មានអ្នកសារព័ត៌មានតាមទៅសម្ភាសន៍សួរនាំនៅមុខនោះផងដែរ ។

បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលខណ្ឌកំបូល នាំយកទៅសាកសួរ និងកសាងសុំណំរឿងបន្តតាមនីតិវិធី៕