ប្រែសម្រួល៖ស-សម្បត្តិ

ហាណូយៈ មហាសេដ្ឋីអចលនទ្រព្យវៀតណាមដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារមួយជីវិតពីបទសម្អាតប្រាក់ជាង ១៧ ពាន់លានដុល្លារអាមេរិក នឹងដឹងនៅថ្ងៃចន្ទ (២១ មេសា) ថាតើបណ្តឹងឧទ្ធរណ៍របស់គាត់ប្រឆាំងនឹងសាលក្រមនេះបានជោគជ័យឬអត់ បន្ទាប់ពីគាត់អះអាងថាអ្វីដែលបានកើតឡើងគឺជា «គ្រោះថ្នាក់មួយ»។
អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ទ្រឿង មី ឡាន បានបរាជ័យក្នុងការប្តឹងប្រឆាំងនឹងទោសប្រហារជីវិតក្នុងសំណុំរឿងដាច់ដោយឡែកមួយ ដែលគាត់ត្រូវបានរកឃើញថាមានទោសពីបទលួចប្រាក់ពីធនាគារពាណិជ្ជសាយហ្គន (SCB) និងការក្លែងបន្លំដែលមានទឹកប្រាក់ចំនួន ២៧ ពាន់លានដុល្លារអាមេរិក។
តុលាការឧទ្ធរណ៍បានសម្រេចថាគ្មានមូលដ្ឋានដើម្បីកាត់បន្ថយទោសរបស់គាត់ទេ ប៉ុន្តែបានថ្លែងថាគាត់នៅតែអាចគេចផុតពីទោសប្រហារជីវិតបាន ប្រសិនបើគាត់ប្រគល់ទ្រព្យសម្បត្តិលួចបានមកវិញចំនួនបីភាគបួននៃទ្រព្យសម្បត្តិដែលបានលួច។
ឥឡូវនេះនាងរង់ចាំសាលក្រមនៃតុលាការឧទ្ធរណ៍នៅទីក្រុងហូជីមិញនៅថ្ងៃចន្ទ បន្ទាប់ពីនាងត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារមួយជីវិតពីបទល្មើសចំនួនបីក្នុងអំឡុងការជំនុំជម្រះក្តីលើកទីពីរកាលពីខែតុលា។
ក្នុងពាក្យចុងក្រោយរបស់នាងនៅចំពោះមុខតុលាការកាលពីសប្តាហ៍មុន ឡាន បានពណ៌នាអំពីអ្វីដែលបានកើតឡើងថាជា «គ្រោះថ្នាក់មួយ»។
»ចាប់តាំងពីត្រូវបានជាប់ពន្ធនាគារ ខ្ញុំបានព្យាយាមអស់ពីសមត្ថភាព… ដើម្បីស្វែងរកដំណោះស្រាយល្អបំផុតដើម្បី (ដោះស្រាយ) គម្រោង និងអចលនទ្រព្យរបស់ខ្ញុំ» នាងត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
អាជ្ញាធរ និងឡាន បានពិភាក្សាគ្នានៅក្នុងតុលាការអំពីរបៀបដែលទ្រព្យសម្បត្តិរបស់គាត់អាចត្រូវបានប្រើប្រាស់ដើម្បីសងជនរងគ្រោះដោយបទឧក្រិដ្ឋរបស់គាត់។
«សូមទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ខ្ញុំ» នាងបានបន្ថែម។
ស្ត្រីវ័យ ៦៨ ឆ្នាំរូបនេះត្រូវបានរកឃើញថាមានទោសពីបទសម្អាតប្រាក់ចំនួន ១៧,៧ ពាន់លានដុល្លារអាមេរិក និងការជួញដូរឆ្លងដែនខុសច្បាប់ចំនួន ៤,៥ ពាន់លានដុល្លារអាមេរិក។
នាងក៏ត្រូវបានរកឃើញថាមានទោសពីបទក្លែងបន្លំសញ្ញាប័ណ្ណដែលមានទឹកប្រាក់រហូតដល់ ១,២ ពាន់លានដុល្លារអាមេរិក។
ក្នុងអំឡុងពេលឧទ្ធរណ៍ ព្រះរាជអាជ្ញាបានស្នើសុំកាត់បន្ថយទោសចំពោះឡាន ដោយអះអាងពីការសងប្រាក់មួយភាគបួនដែលនាងបានក្លែងបន្លំពីអ្នកវិនិយោគសញ្ញាប័ណ្ណរាប់ពាន់នាក់។
កាលពីខែតុលា តុលាការបានកំណត់ថាឡានគឺជា «មេខ្លោង បានប្រព្រឹត្តបទល្មើសដោយវិធីសាស្ត្រដ៏ស្មុគស្មាញ ជាច្រើនដង បង្កឱ្យមានផលវិបាកធ្ងន់ធ្ងរជាពិសេស»។
ចុងចោទចំនួន ៣៣ នាក់ផ្សេងទៀតក៏ត្រូវបានផ្តន្ទាទោសក្នុងអំឡុងពេលជំនុំជម្រះក្តីរបស់ឡានកាលពីខែតុលា ហើយត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី ២ ឆ្នាំដល់ ២៣ ឆ្នាំ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា ២៧ នាក់ក្នុងចំណោមពួកគេកំពុងប្តឹងឧទ្ធរណ៍ទោសរបស់ពួកគេ។
ក្នុងអំឡុងពេលជំនុំជម្រះលើកដំបូងរបស់នាងកាលពីខែមេសា ឆ្នាំ ២០២៤ ឡានត្រូវបានរកឃើញថាមានទោសពីបទរំលោភយកប្រាក់ចំនួន ១២,៥ ពាន់លានដុល្លារអាមេរិក ប៉ុន្តែព្រះរាជអាជ្ញាបានប្រកាសថាការខូចខាតដែលបណ្តាលមកពីការក្លែងបន្លំមានចំនួនសរុប ២៧ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងប្រមាណ ៦ ភាគរយនៃផលិតផលក្នុងស្រុកសរុបឆ្នាំ ២០២៣ របស់ប្រទេស។
ឡានគ្រាន់តែមានភាគហ៊ុន ៥ ភាគរយនៅក្នុង SCB នៅលើក្រដាសប៉ុណ្ណោះ ប៉ុន្តែតុលាការបានសន្និដ្ឋានថានាងបានគ្រប់គ្រងជាង ៩០ ភាគរយតាមរយៈក្រុមគ្រួសារ មិត្តភក្តិ និងបុគ្គលិក។
មនុស្សរាប់ម៉ឺននាក់ដែលបានវិនិយោគប្រាក់សន្សំរបស់ពួកគេនៅក្នុងធនាគារបានបាត់បង់ប្រាក់ ដែលជំរុញឱ្យមានការតវ៉ាកម្រនៅក្នុងប្រទេសដែលប្រកាន់លទ្ធិកុម្មុយនិស្តនេះមួយនេះ៕
ប្រភពៈ AFP/lh
