សុខភាព

ធ្វើយ៉ាងណា ពេលអ្នកតឹងច្រមុះ និងហៀរសំបោរ ?

ការតឹងច្រមុះ ឬហៀរសំបោរ អាចបណ្តាលមកពីជំងឺ គ្រុនផ្តាសាយ ឬអាល់ឡែហ្ស៊ី។ ការមានសំបោរជាច្រើននៅច្រមុះជាប់ជាប្រចាំអាចបណ្តាលឲ្យមានការបង្ករោគនៅក្នុង ត្រចៀកកណ្តាលចំពោះកុមារ ឬការរលាកប្រអប់ឆ្អឹងច្រមុះ ចំពោះមនុស្សចាស់។

ដើម្បីជួយបំបាត់ការតឹងច្រមុះ យើងត្រូវអនុវត្តដូចខាងក្រោមនេះ៖
១) ចំពោះកុមារតូចៗ បូមយកសំបោរចេញដោយបន្តក់ ឬ ជាមួយទឹកសេរ៉ូមប្រៃ
២) មនុស្សជំទង់ និងមនុស្សចាស់ អាចបាញ់លាងដោយទឹក សេរ៉ូមប្រៃចូលក្នុងរន្ធច្រមុះទាំងសងខាង។ ការធ្វើរបៀបនេះ នឹងអាចជួយពង្រាវសំបោរហើយធ្វើឲ្យអ្នកជំងឺដកដង្ហើមបានស្រួល
៣) ឆ្ពង់ទឹកក្តៅ ឬទឹកសេរ៉ូមប្រៃ
៤) ជូតសំបោរចេញ តែមិនត្រូវញើសបញ្ចេញដោយប្រើដៃខ្លាំងៗទេវាអាចបណ្តាលអោយឈឺនិងណែនត្រចៀក
៥) ចំពោះស្ត្រីមានផ្ទៃពោះ ហាមប្រើប្រាស់ថ្នាំបន្តក់ច្រមុះដើម្បីកាត់បន្ថយការតឹងច្រមុះ។


*សូមអញ្ជើញមកជួបពិភាក្សាជាមួយក្រុមវេជ្ជបណ្ឌិតជំនាញ ផ្នែកឯកទេសត្រចៀក ច្រមុះ និងបំពង់ក នៃមន្ទីរពេទ្យកាល់ម៉ែត ក្នុងករណីការតឹងច្រមុះនិងហៀរសំបោរបន្តរលើសពីមួយសប្តាហ៍ ដើម្បីទទួលបានការប្រឹក្សាលំអិតបន្ថែម និងការព្យាបាល ទៅតាមស្ថានភាពជំងឺប្រកបដោយជោគជ័យ !”
ប្រភព ៖ មន្ទីរពេទ្យកាល់ម៉ែត