សន្ដិសុខសង្គម

តាមរយៈលេខទូរសព្ទបន្ទាន់ (Hotline) 1296 របស់ខ្លួន កងរាជអាវុធហត្ថខេត្តសៀមរាបបានចេញអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ

ដោយ : បន្ទាយ

សៀមរាប ៖ តាមរយៈលេខទូរសព្ទបន្ទាន់ (Hotline) 1296 របស់ខ្លួន កងរាជអាវុធហត្ថខេត្តសៀមរាបបានចេញអន្តរាគមន៍និងជួយសង្គ្រោះប្រជាពលរដ្ឋ ក៏ដូចជាការងារបង្ក្រាប ទប់ស្កាត់បទល្មើស ក៏ដូចជាការងារសង្គមផ្សេងៗទៀត
ក្នុងទូទាំងខេត្តសៀមរាប ។នេះបើតាម មន្ត្រីអាវុធហត្ថខេត្តសៀមរាបអោយដឹងកាលពីថ្ងៃទី២១ខែមេសាឆ្នាំ២០២៥ ។

គ្របដណ្តប់ទូទាំងខេត្ត គឺទាំងក្នុងទីប្រជុំជនខេត្ត និងទាំងនៅ១២ក្រុង/ ស្រុកគឺក្រុងសៀមរាប ក្រុងរុនតាឯកសែនជ័យ និងស្រុកពួក ក្រឡាញ់ នគរធំ វ៉ារិន្ទ បន្ទាយស្រី.ស្រីស្នំ.ជីក្រែង សូទ្រនិគម បាគង ស្វាយលើ ។

ជាមួយគ្នានោះដែរ មន្ត្រីអាវុធហត្ថខេត្តសៀមរាបក៏បានបង្ហាញពីទិដ្ឋភាព​តាមបណ្ដាគោលដៅ និងសកម្មភាពប្រចាំថ្ងៃរបស់កងរាជអាវុធហត្ថខេត្តសៀមរាបផងដែរ ដែលជាសក្ខីភាពនៃការបំពេញការងារតាមតួនាទី ភារកិច្ចអោយបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ៕