ដោយ : បន្ទាយ

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយលោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង ជាមេបញ្ជាការនិងជាមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចូលរួមការពារសន្តិសុខ សុវត្ថិភាព តាមដងផ្លូវនិងគោលដៅសំខាន់ៗក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមស៊ី ជិនពីង( Xi Jinping ) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលអញ្ជើញមកដល់ប្រទេសកម្ពុជានាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ កន្លងមកនិងអញ្ជើញវិលត្រឡប់ទៅវិញនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ ។
នេះបើតាមមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងកាលពីថ្ងៃទី១៨ខែមេសាឆ្នាំ២០២៥៕
