ដុំសាច់នៅភ្នាសក្នុងនៃស្បូន នៅក្នុងស្រទាប់សាច់ដុំស្បូន គឺជាដុំសាច់ដែលកើតឡើង ដែលដុះចូលទៅក្នុងប្រហោង ស្បូន ដែលចែកចេញជា៣ពាកម្រិត៖

– ទី១ (Grade 0): ដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន (Endometrial fibroma pedunculated) មានទង ច្បាស់លាស់ មានទំហំមិនលើសពី ៣សង់ទីម៉ែត្រ
– ទី២ (Grade 1): ដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន (Partial intramural endocavity angle of protrusion < 900) ដែលមានទងធំ ស៊ីចូលទៅដល់ សាច់ដុំស្បូន
– ទី៣ (Grade 2): ដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន (Predominantly intramural endocavity angle of protrusion > 900) ដែលមានទំហំធំស៊ីចូលទាំងភ្នាសក្នុង និងសាច់ដុំនៃស្បូន មិនមានទងច្បាស់លាស់ហើយទំហំធំ លើសពី៥សង់ទីម៉ែត្រ។
១) មូលហេតុ៖
– ជំងឺនេះកើតមានតែលើស្ត្រីក្នុងវ័យបន្តពូជ
– ជំងឺនេះកើតលើស្ត្រីដែលលើសជាតិអ័រមូនអឺស្ត្រូហ្សែន
– ជំងឺនេះកើតលើស្ត្រីដែលមានវិបត្តិអ័រមូន
– ជំងឺនេះកើតលើស្ត្រីដែលមានវដ្តរដូវមិនទៀងទាត់
– កត្តាចំណីអាហារ បរិយាកាស និងកត្តាសង្គម
* ជំងឺនេះមិនអាចកើតមានចំពោះស្រ្តីមិនទាន់ពេញវ័យ ហើយជំងឺនេះនឹងអាចបាត់ទៅវិញនៅពេលដែលស្ត្រីមានវ័យចំណាស់ (ស្ត្រីអត់រដូវ)។
២) រោគសញ្ញា៖
ស្ត្រីដែលមានជំងឺនេះធ្វើឲ្យមានរោគសញ្ញាដូចតទៅ
– ធ្លាក់ឈាមរដូវច្រើន
– រយៈពេលមានរដូវអូសបន្លាយយូរខុសធម្មតា
– ធ្លាក់ឈាមតាមទ្វារមាសខុសធម្មតា ក្រៅពីពេលមានរដូវ
– មានការឈឺចុកចាប់ពេលមានរដូវ
– អាចបណ្តាលឲ្យធ្លាក់ឈាមពេលមានផ្ទៃពោះ
– អាចបណ្តាលឲ្យរលូតកូននៅត្រីមាសដំបូង
– បង្កឲ្យមានវិបត្តិអត់កូន
៣) ការព្យាបាល៖
ក្នុងករណីពុំមានបង្កឲ្យមានផលវិបាកធ្លាក់ឈាម ឬក៏មានវិបត្តិផ្សេងៗ គេពុំធ្វើការវះកាត់ទេ ដោយគ្រាន់តែធ្វើការតាមដានឲ្យបានទៀងទាត់ជាមួយគ្រូពេទ្យឯកទេសរោគស្ត្រីជាប្រចាំ។
ប៉ុន្តែក្នុងករណីមានធ្លាក់ឈាមច្រើនខុសធម្មតា និងបង្កឲ្យមានវិបត្តិអត់កូន យើងត្រូវធ្វើការវះកាត់ដុំសាច់នេះចេញ ដោយគ្រូពេទ្យឯកទេសរោគស្ត្រីតាមរយៈម៉ាស៊ីនឆ្លុះប្រហោងក្នុងនៃ ស្បូនបច្ចេកវិទ្យាចុងក្រោយ (Modern hysteroscopy of diagnosis and operative procedure) នៅមន្ទីរពេទ្យកាល់ម៉ែត។
“សូមបងប្អូនស្ត្រី លោកស្រី មេត្តាមកពិគ្រោះ និងពិនិត្យរោគ ស្ត្រីអោយបានទាន់ពេលវេលា ក្នុងករណីមានរោគសញ្ញាដូច បានជម្រាបជូនខាងលើ៕”
ប្រភព ៖ មន្ទីរពេទ្យកាល់ម៉ែត
