សុខភាព

ឈ្វេងយល់ពីរោគសញ្ញា និងមូលហេតុនៃការរលូតកូន!

រលូតកូន គឺជាការខ្ជាក់ចេញនៃទារកឬគភ៌ពីស្បូនមុន ២៤សប្តាហ៍ ទោះជាគភ៌ឈប់វិវត្តន៏ឬទារកនៅរស់ក៏ដោយ ហើយយើងត្រូវញែកដាច់ពីគ្នារវាង៖

– ការរលូតកើតឡើងនៅត្រីមាសទី១: ជាញឹកញាប់ មូលហេតុមកពីកូនខ្លួនឯង (d’origine ovulaire)

– ការរលូតកើតឡើងនៅត្រីមាសទី២: មូលហេតុពីស្បូន (d’origine Utérine) កើតឡើងច្រំដែល (Volontiers Récidivants)

– ការរលូតកើតឡើងនៅពេលដែលស៊ុតលែងលូតលាស់ ទាក់ទងទៅនឹងភាពមិនប្រក្រតីនៃក្រូម៉ូសូម (anomalie chromosomique) ឬ ឆ្លងរោគ (Cause infectieuse) ។

ក) រោគសញ្ញាគ្លីនិច៖

រោគសញ្ញាមានពីរដំណាក់កាលបន្តបន្ទាប់

១) គំរាមរលូត មានសញ្ញាដូចជា ៖

– ធ្លាក់ឈាម តិច ឬច្រើន ប្រសិនជាពណ៌ខ្មៅជាករណី ស៊ុតលែងលូតលាស់

– ឈឺពោះ តិច ឬខ្លាំង ដែលបណ្តាលមកពីស្បូនកន្ត្រាក់

២) កំពុងរលូត (Avortement en cours) មានសញ្ញា ដូចជា៖

– ធ្លាក់ឈាមខ្លាំង, ច្រើន

– ឈឺពោះ ញឹក, ខ្លាំង

– មាត់ស្បូនបើកខ្ជាក់កូនមកក្រៅទ្វារមាស

ខ) ផលវិបាក៖

គភ៌រលូតនៅដំណាក់កាលដំបូង (Précose) កំរអោយផលវិបាកណាស់ក្នុងករណីរលូតមិនអស់តម្រូវឲ្យធ្វើការបូមសម្អាត (Curetage)។

គ) មូលហេតុ ៖

១) បណ្តាលមកពីស៊ុត (Les causes ovulaires)

– កត្តាកូនភ្លោះ

– ការជំរុញបង្កកំណើត

– កូនពង

– ភាពមិនប្រក្រតីនៃក្រូម៉ូសូម (50%-60%)

២) មូលហេតុពីស្បូន

– ស្បូនខុសប្រក្រតី

– ស្បូនព្រែក

– ស្បូនតូច

– ស្បូនដុះសាច់ (Myome, Synéchies, Polype fibreux)

– មាត់ស្បូនចំហ

៣) កត្តាឆ្លងរោគ (Les causes infectieuses)

– រោគផ្តាសាយ

– រលាកបំពង់ក

– គ្រុនពោះវៀន

– រោគសង្គម (MST)

– រោគឆ្លងបង្កដោយ Listériose, Colibacilles, Streptocoques, Mycoplasme, Chlamydia, Toxoplasmose។

៤) កត្តាអ័រម៉ូន (Les causes hormonales)

– ជំងឺពក-ក

– លើស អង់ដ្រូសែន

– កង្វះលុយតេអាល់

៥) កត្តាទូទៅ (Les causes généfales)

– ជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ

– មានផ្ទៃពោះញឹកញាប់

– បាក់កម្លាំង (Surmenage)

– ធ្វើដំណើរផ្លូវឆ្ងាយពេក

– កត្តាផ្លូវចិត្ត (Psy chique)

– កត្តាភាពស៊ាំ (Immunologique)

ឃ) បង្ការ និងព្យាបាល៖

១) ករណីគំរាមរលូតត្រូវ

– សម្រាកពីការងារ

– បំបាត់ការកន្ត្រាក់ស្បូន (Antispasmodique)

– ព្យាបាលដោយអរម៉ូន

២) ករណីកំពុងរលូតៈ

បើមានការធ្លាក់ឈាមច្រើន មានការ ឈឺពោះខ្លាំង និងគភ៌មានអាយុលើសពី ១០សប្តាហ៍ត្រូវធ្វើការ បូមសម្អាត (Curetage)។

ដើម្បីបង្ការ ករណីរលូតកូនញឹកញាប់ ត្រូវមកជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសសម្ពពនិងរោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត មុននឹងអំឡុងពេលចាប់ផ្តើមមានគភ៌នៅត្រីមាសដំបូង ៕

ប្រភព៖មន្ទីរពេទ្យកាល់ម៉ែត