ដោយ ៖ សុខុម

ស្ទឹងត្រែង ៖រដ្ឋបាលខេត្តស្ទឹងត្រែងដឹកនាំដោយឯកឧត្តមសរ សុពុត្រា អភិបាលខេត្តបានរៀបចំមហាព្រឹត្តិការណ៍ឆ្នាំថ្មី ទទួលបានភ្ញៀវមកកម្សាន្តដល់ទៅជាង២៦ម៉ឺននាក់ក្នុងរយៈពេល៣ថ្ងៃនេះគឺចាប់ពីថ្ងៃទី១៤-១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥។
លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖ ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥នេះ បើប្រៀបធៀបកាលពីឆ្នាំ២០២៤ មានការកើនឡើងចំនួន ១៥២.១៥៣ នាក់ ស្មើនឹង១៣៩% ។
ក្នុងនោះមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងកម្មវិធី ស្ទឹងត្រែង សង្ក្រាន្តមានចំនួន២៦១.៧៤៥ នាក់ អ្នកទេសចរបរទេសចំនួន ១០៦ នាក់។បីថ្ងៃនេះកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងអាជ្ញាធរអ្នកពាក់ព័ន្ធបានចូលរួមការពារ និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ៕
