កម្សាន្ដ

អភិបាលខេត្តឧត្តរមានជ័យអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារក្នុងការរៀបចំតុបតែងតំបន់សួនច្បារ

ដោយៈ ឧត្តរ

ឧត្តរមានជ័យ៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥  ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចុះពិនិត្យនិងត្រួតពិនិត្យវឌ្ឍនភាពនៃការងាររៀបចំតុបតែងតំបន់សួនច្បារ ដែលស្ថិតនៅមុខតំបន់រដ្ឋបាលខេត្ត។ ការចុះពិនិត្យនេះមានគោលបំណងដើម្បីត្រៀមខ្លួនក្នុងការស្វាគមន៍ពិធីបុណ្យចូលឆ្នាំខ្មែរដ៏ស្រស់ស្រាយដែលនឹងមកដល់ឆាប់ៗនេះ។

ឯកឧត្តមអភិបាលខេត្ត បានផ្តល់ដំបូន្មានសំខាន់ៗចំពោះក្រុមការងារ និងស្នើឲ្យមានការសហការគ្នាជាប្រព័ន្ធ ដើម្បីអនុវត្តគម្រោងក្នុងការតុបតែងឲ្យទាន់ពេលវេលា និងមានគុណភាពខ្ពស់ សមស្របនឹងបរិយាកាសសប្បាយរីករាយនៃបុណ្យដ៏សំខាន់មួយនេះ។

ឯកឧត្តមបានបញ្ជាក់ថា៖ បុណ្យសង្ក្រាន្តឆ្នាំថ្មីនេះបង្ហាញពីវប្បធម៌ និងអត្តសញ្ញាណជាតិដ៏សម្បូរបែបរបស់ខ្មែរយើង។ ដូច្នេះ ការរៀបចំតំបន់សួនច្បារឲ្យមានភាពស្រស់ស្អាត ទាក់ទាញ នឹងជំរុញមិនឲ្យមានការស្ទាក់ស្ទើររបស់ភ្ញៀវទេសចរចំពោះការដើរកម្សាន្តនៅក្នុងខេត្ត និងបង្កើនឱ្យមានការទំនាក់ទំនងល្អក្នុងសង្គមផងដែរ៕