ព័ត៌មានជាតិ

ស្ត្រីម្នាក់មានជំងឺប្រចាំកាយខ្វះលទ្ធភាពព្យាបាល

ដោយ៖ សុខុម

ស្ទឹងត្រែងៈ បន្ទាប់ពីសុំផ្ទះគេរស់នៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងខេត្តស្ទឹងត្រែង ស្រ្តីឈ្មោះ ម៉ង់ មូនីការ អាយុ៤៣ឆ្នាំ កំពុងមានជំងឺប្រចាំកាយមិនមានលទ្ធភាពទៅព្យាបាលនៅមន្ទីរពេទ្យឡើយ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា៖ គ្រួសារមួយនេះលំបាកណាស់។ ចំណែកប្តីរបស់គាត់ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ធ្វើឱ្យពិការ។សព្វថ្ងៃរស់ជាមួយជំងឺ សុំផ្ទះអ្នកភូមិជ្រកកោណប៉ុណ្ណោះ។មានតែលើកម្រាមដៃដប់សុំសំពះដល់សប្បុរសជនជួយ ដើម្បីរស់នៅលើផែនដីតទៅទៀត៕