ប្រែសម្រួល៖សហការី
• កាលបរិច្ឆេទផុតកំណត់នៃមូលនិធិ៖ អនុប្រធានាធិបតី JD Vance រំពឹងថានឹងជួបជាមួយសមាជិករដ្ឋសភារបស់គណបក្សសាធារណរដ្ឋនៅថ្ងៃនេះ ពេលពួកគេកំពុងព្យាយាមអនុម័តសេចក្តីព្រាងច្បាប់ផ្តល់មូលនិធិបណ្តោះអាសន្ន ដើម្បីជៀសវាងការបិទដំណើរការរដ្ឋាភិបាលមុនកាលបរិច្ឆេទផុតកំណត់នៅថ្ងៃសុក្រ។

ប្រធានរដ្ឋសភា Mike Johnson បាននិយាយថា គាត់មានគម្រោងអនុម័តផែនការផ្តល់មូលនិធិនេះនៅថ្ងៃនេះ ដោយមានសំឡេងគាំទ្រតែពីគណបក្សសាធារណរដ្ឋតែប៉ុណ្ណោះ ខណៈដែលឱកាសនៃការអនុម័តនៅព្រឹទ្ធសភានៅតែមិនច្បាស់លាស់។

មន្ត្រីជាន់ខ្ពស់របស់រដ្ឋបាល Trump កំពុងជួបជាមួយគណៈប្រតិភូអ៊ុយក្រែននៅប្រទេសអារ៉ាប៊ីសាអូឌីត។ នេះគឺជាជុំចុងក្រោយនៃការចរចាដែលមានហានិភ័យខ្ពស់ ខណៈប្រធានាធិបតី Donald Trump និងក្រុមរបស់លោក កំពុងព្យាយាមធ្វើកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ បើទោះបីជាប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky មិនបានចូលរួមកិច្ចប្រជុំនៅថ្ងៃនេះក៏ដោយ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បាននិយាយថា ការចរចា “បានចាប់ផ្តើមយ៉ាងល្អប្រសើរ” ហើយពួកគេកំពុងធ្វើការដើម្បី “នាំមកនូវសន្តិភាពយុត្តិធម៌និងយូរអង្វែង”។
• ជំហានឆ្ពោះទៅរកសន្តិភាព៖
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Marco Rubio បាននិយាយថា សហរដ្ឋអាមេរិកចង់ទទួលបានព័ត៌មានលម្អិតបន្ថែមអំពីជំហររបស់គៀវ និងការសម្រួលដែលអាចធ្វើទៅបានដែលអ៊ុយក្រែនអាចនឹងព្រមធ្វើនៅក្នុងកិច្ចព្រមព្រៀង ដោយនិយាយថា សហរដ្ឋអាមេរិកកំពុងស្ថិតក្នុង “មុខងារស្តាប់”។ Rubio បាននិយាយថា លទ្ធផលនៃកិច្ចប្រជុំនៅថ្ងៃនេះ “នឹងជាគន្លឹះ” ដើម្បីកំណត់ថាតើការផ្អាកជំនួយយោធានិងការចែករំលែកព័ត៌មានស៊ើបការណ៍របស់សហរដ្ឋអាមេរិកនឹងត្រូវបានលើកឡើងវិញឬអត់៕
