ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចុះសួរសុខទុក្ខយោធិនតាមបណ្តោយព្រំដែន

ដោយ : បន្ទាយ

បន្ទាយមានជ័យ : កាលពីរសៀលថ្ងៃទី៥ ខែមីនា  ឆ្នាំ២០២៥ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីចុះសួរសុខទុក្ខយោធិនតាមបណ្តោយព្រំដែនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តទៅនៅទីបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១១ កងពលតូចថ្មើរជើងលេខ៥១ ស្ថិតក្នុងភូមិកៅបី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

នាឱកាសនោះ នាយឧត្តមសេនីយ៍មានប្រសាសន៍ថា : “ការលះបង់របស់យោធិនយើងពិតជាធំធេងណាស់ ដើម្បីការពារបូរណភាពដែនដី និងសុខសន្តិភាពជូនប្រទេសជាតិ”។

លោកបានពាំនាំបណ្តាំផ្ញើដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតតែងតែគិតគូរជាប្រចាំ និងគ្រប់កាលៈទេសៈ ពីសុខទុក្ខ និងជីវភាពរបស់បងប្អូនកងទ័ព និងក្រុមគ្រួសារ៕