សន្ដិសុខសង្គម

អាវុធហត្ថសហការពន្លត់អគ្គិភ័យភ្លើងឆេះព្រៃលើភ្នំកងវ៉ា ក្រុងសិរីសោភ័ណ

ដោយ : បន្ទាយ

បន្ទាយមានជ័យ : ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥​ នៅវេលាម៉ោង១៣លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ សហការជាមួយ និងកម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងអធិការក្រុង អាជ្ញាធរពាក់ព័ន្ធ ចុះពន្លត់ភ្លើងឆេះព្រៃលើភ្នំកងវ៉ាស្ថិតនៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រតិបត្តិការនោះ បានគ្រប់គ្រងស្ថានការបានទាំងស្រុង ៕