អន្តរជាតិ

នាយករដ្ឋមន្ត្រីថៃមកខេត្តស្រះកែវ និងច្រកព្រំដែនខ្លងលឹក ប៉ោយប៉ែតដើម្បីត្រួតពិនិត្យការបង្រ្កាបការឆបោកតាមប្រព័ន្ធទូរសព្ទនិងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត

ដោយ : បន្ទាយ 

ព្រំដែនថៃ កម្ពុជា ៖ នាយករដ្ឋមន្ត្រីថៃ​លោកស្រីភែតងតាន ស៊ីណាវ៉ាត្រា ( Paetongtarn Shinawatra ) បានទៅធ្វើទស្សនកិច្ចនៅខេត្តស្រះកែវ នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីធ្វើជាប្រធានកិច្ចប្រជុំស្តីពីកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមមជ្ឈមណ្ឌលទូរសព្ទ និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។នេះបើតាមការផ្សាយរបស់សារព័ត៌មានថៃ The Bangkok Post ក៏ដូចជា The Nation នៅថ្ងៃទី២៨ខែកុម្ភ: ឆ្នាំ២០២៥ ។

លោកស្រីនាយករដ្ឋមន្ត្រីថា​ លោកស្រី​មក​តាម​ដាន​ប្រតិបត្តិការ​បន្ទាប់​ពី​លោកភូមថាំ វេចឆាយ៉ាឆៃ (  Phumtham Wechayachai WecWechayachai) ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ធ្លាប់​បាន​ទៅ​ពិនិត្យ តំបន់​នោះ​កាល​ពី​ខែ​មុន​ដើម្បី​ពិនិត្យ​បញ្ហា។

លោកស្រីបានសង្កត់ធ្ងន់ថា ការបោកប្រាស់តាមមជ្ឈមណ្ឌលហៅទូរសព្ទនៅតែជាបញ្ហាចម្បងនៅក្នុងប្រទេសថៃ ហើយបានសម្តែងការដឹងគុណចំពោះអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងកងកម្លាំងសន្តិសុខ និងប៉ូលីសផងដែរ សម្រាប់ការឆ្លើយតបយ៉ាងឆាប់រហ័សរបស់ពួកគេ និង ការដោះស្រាយបញ្ហាប្រឈមភ្លាមៗប្រកបដោយប្រសិទ្ធភាព។

ដំណើរទស្សនកិច្ចនេះមានគោលបំណងពិនិត្យមើលវឌ្ឍនភាពលើការណែនាំដែលបានចេញក្នុង កិច្ចប្រជុំចុងក្រោយ និងស្វែងរកវិធានការបន្ថែមសម្រាប់ការកែលម្អបន្ថែមទៀត។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ទទួល​របាយការណ៍​សង្ខេប​ពី​អភិបាល​ខេត្ត​ស្រះកែវ អំពី កិច្ច​ខិតខំ​ប្រឹងប្រែង​បង្ក្រាប​បទល្មើស​អ៊ីនធឺណិត​ជា​រួម។ អាជ្ញាធរ​បាន​ចាត់​វិធានការ​បិទ​បង្គោល សញ្ញា​ចល័ត​នៅ​តាម​តំបន់​ព្រំដែន​ដែល​គ្រប​ដណ្តប់​ពី​ស្រុក​ចំនួន៤ ចាប់​ពី​ស្រុក​តាប្រាយ៉ា គោកស៊ូងនិង​អារញ្ញប្រាថេត ដដល់ខ្លងហាតខេត្តស្រះកែវ (ទល់មុខស្រុកស្វាយចេក អូរជ្រៅ ក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យនិងស្រុកសំពៅលូនខេត្តបាត់ដំបង ក្នុងចំណោមប្រវែង១១៨បង្គោលគីឡូម៉ែត្រ ក្នុងតំបន់ឃុំ៧០ ដែលមានការ អនុញ្ញាត ។

ក្នុងនោះលោកស្រីនាយក​រដ្ឋមន្ត្រី​ចេញ​សេចក្តី​ណែនាំ​ពង្រឹង​ការ​បង្ក្រាប ឧកឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនេះនិងភាពងាយស្រួលរួមជាមួយនឹងសុវត្ថិភាពក្នុងការខិតខំ ប្រឹងប្រែងប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត៕