ដោយ : បន្ទាយ

ព្រំដែនថៃ កម្ពុជា ៖ នាយករដ្ឋមន្ត្រីថៃលោកស្រីភែតងតាន ស៊ីណាវ៉ាត្រា ( Paetongtarn Shinawatra ) បានទៅធ្វើទស្សនកិច្ចនៅខេត្តស្រះកែវ នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីធ្វើជាប្រធានកិច្ចប្រជុំស្តីពីកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមមជ្ឈមណ្ឌលទូរសព្ទ និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។នេះបើតាមការផ្សាយរបស់សារព័ត៌មានថៃ The Bangkok Post ក៏ដូចជា The Nation នៅថ្ងៃទី២៨ខែកុម្ភ: ឆ្នាំ២០២៥ ។
លោកស្រីនាយករដ្ឋមន្ត្រីថា លោកស្រីមកតាមដានប្រតិបត្តិការបន្ទាប់ពីលោកភូមថាំ វេចឆាយ៉ាឆៃ ( Phumtham Wechayachai WecWechayachai) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិធ្លាប់បានទៅពិនិត្យ តំបន់នោះកាលពីខែមុនដើម្បីពិនិត្យបញ្ហា។
លោកស្រីបានសង្កត់ធ្ងន់ថា ការបោកប្រាស់តាមមជ្ឈមណ្ឌលហៅទូរសព្ទនៅតែជាបញ្ហាចម្បងនៅក្នុងប្រទេសថៃ ហើយបានសម្តែងការដឹងគុណចំពោះអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងកងកម្លាំងសន្តិសុខ និងប៉ូលីសផងដែរ សម្រាប់ការឆ្លើយតបយ៉ាងឆាប់រហ័សរបស់ពួកគេ និង ការដោះស្រាយបញ្ហាប្រឈមភ្លាមៗប្រកបដោយប្រសិទ្ធភាព។
ដំណើរទស្សនកិច្ចនេះមានគោលបំណងពិនិត្យមើលវឌ្ឍនភាពលើការណែនាំដែលបានចេញក្នុង កិច្ចប្រជុំចុងក្រោយ និងស្វែងរកវិធានការបន្ថែមសម្រាប់ការកែលម្អបន្ថែមទៀត។
លោកនាយករដ្ឋមន្ត្រីបានទទួលរបាយការណ៍សង្ខេបពីអភិបាលខេត្តស្រះកែវ អំពី កិច្ចខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសអ៊ីនធឺណិតជារួម។ អាជ្ញាធរបានចាត់វិធានការបិទបង្គោល សញ្ញាចល័តនៅតាមតំបន់ព្រំដែនដែលគ្របដណ្តប់ពីស្រុកចំនួន៤ ចាប់ពីស្រុកតាប្រាយ៉ា គោកស៊ូងនិងអារញ្ញប្រាថេត ដដល់ខ្លងហាតខេត្តស្រះកែវ (ទល់មុខស្រុកស្វាយចេក អូរជ្រៅ ក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យនិងស្រុកសំពៅលូនខេត្តបាត់ដំបង ក្នុងចំណោមប្រវែង១១៨បង្គោលគីឡូម៉ែត្រ ក្នុងតំបន់ឃុំ៧០ ដែលមានការ អនុញ្ញាត ។
ក្នុងនោះលោកស្រីនាយករដ្ឋមន្ត្រីចេញសេចក្តីណែនាំពង្រឹងការបង្ក្រាប ឧកឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនេះនិងភាពងាយស្រួលរួមជាមួយនឹងសុវត្ថិភាពក្នុងការខិតខំ ប្រឹងប្រែងប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត៕
