ដោយ : បន្ទាយ

ភ្នំពេញ៖ លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានណែនាំដល់អ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញសង្គម និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ឱ្យបញ្ឈប់ជាបន្ទាន់ការយកវិធីសាស្ត្រលេងសើច (Prank) មកផលិតមាតិការបស់ខ្លួនដើម្បីលក់ផលិតផលដាច់ ឬទាក់ទាញការចាប់អារម្មណ៍ ដែលបង្កផលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់អ្នកដទៃ។
ក្រសួងព័ត៌មានកាលពីចុងខែកុម្ភ:ឆ្នាំ២០២៥ បានណែនាំដល់អ្នកផលិតមាតិកា(Content) ផ្សព្វផ្សាយតាមបណ្តាញសង្គម និងអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ត្រូវបញ្ឈប់ជាបន្ទាន់ នូវការប្រើវិធីសាស្ត្រលេងសើច (Prank) មកផលិតមាតិកា(Content) បស់ខ្លួន ។
សូមបងប្អូនអ្នក ផលិតមាតិកាផ្សព្វផ្សាយ តាមបណ្តាញសង្គម និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បញ្ឈប់ជាបន្ទាន់ការយកវិធីសាស្ត្រលេងសើច (Prank) មកផលិតមាតិការបស់ខ្លួនដើម្បីលក់ផលិតផលដាច់ ឬទាក់ទាញការចាប់អារម្មណ៍ដែលបង្កផលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់អ្នកដទៃ។
នេះមិនមែនជាភាពស្មោះត្រង់ក្នុងការផលិតមាតិតាទេ ប៉ុន្តែជាការបង្កើតមាតិកាដោយខ្វះក្រមសីលធម៌ និងការទទួលខុសត្រូវ ព្រមទាំងបានបង្កើតឱ្យមានការយល់ច្រឡំ និងប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ៕
